* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រុស្ស៉ីអះអាងថា អ៊ុយក្រែនប្រើដ្រូនវាយប្រហារអគារស្នាក់នៅរបស់និស្សិត ក្នុងតំបន់ដែលខ្លួនត្រួតត្រា សម្លាប់មនុស្សយ៉ាងហោច៦នាក់ (Video inside)

23-05-2026 09:04

(មូស្គូ)៖ កាលពីយប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជា​​ឱ្យយោធារបស់លោករៀបចំជម្រើស ដើម្បីសងសឹកអ៊ុយក្រែន បន្ទាប់ពីលោកបានចោទទីក្រុងកៀវថា បានប្រើដ្រូនវាយប្រហារលើអគារស្នាក់នៅរបស់និស្សិត ដែលបានផ្តាច់ជីវិតមនុស្ស៦នាក់ និងបង្ក​ឱ្យរបួសរាប់សិបនាក់ផ្សេងទៀត ខណៈ១៥នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ពូទីន បាននិយាយថា

ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានត្រូវចំអគារនិស្សិតដែលស្ថិតនៅក្រុង Starobilsk ក្នុងផ្នែកនៃតំបន់ Luhansk ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី នៅភាគខាងកើតអ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៉ី បានបន្ថែមថា យោធាអ៊ុយក្រែនមុខជាបានដឹងច្បាស់អំពីអ្វីដែល​ពួកគេបានកំណត់គោលដៅដើម្បីវាយប្រហារ។

ដោយឡែក ខាងយោធាអ៊ុយក្រែនបានចេញមុខបដិសេធការចោទប្រកាន់របស់រុស្ស៉ី ហើយនិយាយថា ខ្លួនបានវាយប្រហារចំទីបញ្ជាការដ្រូនសំខាន់មួយរបស់រុស្ស៉ី នៅម្តុំនោះ។ ទីក្រុងកៀវបានអះអាងថា ខ្លួន​ធ្វើសកម្មភាពដោយស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ទោះជាបែបនេះក្តី លោក ពូទីន បានអះអាងថា ពុំមានគោលដៅយោធាណាមួយ ស្ថិតនៅក្បែរទីតាំងអគារស្នាក់នៅរបស់និស្សិតដែលបានរងការវាយប្រហារនោះឡើយ។

គួរបញ្ជាក់ថា អំឡុងសង្រ្គាមជាង៤ឆ្នាំមកនេះ ភាគីទាំងសងខាងសុទ្ធតែបានបដិសេធរៀងៗខ្លួន ចំពោះការកំណត់គោលដៅវាយប្រហារលើជនស៉ីវិលដោយចេតនា។ អ៊ុយក្រែនមានបំណងចង់ដណ្តើមយកតំបន់ Luhansk ទាំងមូលមកវិញ ខណៈវាជាតំបន់មួយក្នុងតំបន់ទាំង៤ នៅភាគខាងកើតប្រទេស ដែលរុស្ស៉ីបានប្រកាសបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ២០២២ ក្នុងសកម្មភាពដែលទីក្រុងកៀវថ្កោលទោសថា ជាការដណ្តើមកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ៕