* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាយកស៉ើបការណ៍សម្ងាត់អាមេរិក ប្រកាសលាលែងពីតំណែង (Video inside)

23-05-2026 10:13

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦​ ប្រមុខស៉ើបការណ៍របស់សហរដ្ឋអាមេរិក លោកស្រី Tulsi Gabbard បានប្រកាសលាលែងពីតំណែង បន្ទាប់ពីលោកស្រីត្រូវបានគេមើលឃើញថា ហាក់មានការខ្វែងគំនិតគ្នាជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ជុំវិញសង្រ្គាមនៅអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Gabbard ដែលមានអាយុ៤៥ឆ្នាំ បាននិយាយថា លោកស្រីសម្រេចលាលែងពីតំណែងនាយកស៉ើបការណ៍សម្ងាត់ ដើម្បីយកពេលមើលថែទាំស្វាមី បន្ទាប់ពីរូបលោកត្រូវបានធ្វើរោគវិនិច្ឆយឃើញមានជំងឺមហារីកឆ្អឹង។ ឆ្លើយតបដំណឹងនេះ លោក ត្រាំ បានស្ងើចសរសើរលោកស្រី Gabbard ថាបំពេញការងារបានល្អ ហើយលោកបានបន្ថែមថា លោកស្រីចង់ជួយស្វាមីឆ្លងកាត់ការតស៊ូជម្នះជំងឺមហារីក ដែលជារឿងត្រឹមត្រូវ។ បើតាមលោកប្រធានាធិបតី នាយករងស៉ើបការណ៍សម្ងាត់ លោក Aaron Lukas នឹងឡើងជានាយកស្តីទី។

លោកស្រី Gabbard គឺជាសមាជិកទី៤នៅក្នុងគណៈរដ្ឋមន្រ្តី ដែលបានចាកចេញពីរដ្ឋបាលរបស់លោក ត្រាំ ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ហើយសុទ្ធតែជា​ស្រ្តី។ លោក ត្រាំ បានបណ្តេញរដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem កាលពីខែមីនា និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកស្រី Pam Bondi កាលពីខែមេសា។ ចំណែករដ្ឋមន្រ្តីក្រសួងការងារ លោកស្រី Lori Chavez-DeRemer បានចុះចេញពីតំណែង នៅខែមេសា ក្រោយរងអាស្រូវជាបន្តបន្ទាប់។ យ៉ាងណាមិញ សេតវិមាន បានច្រានចោលសេចក្តីរាយការណ៍ ដែលថាលោកស្រី Gabbard ត្រូវបានបង្ខំឱ្យលាលែងពីតួនាទី។

គួរបញ្ជាក់ថា លោកស្រី Gabbard ត្រូវគេរាយការណ៍ថា មិនមានវត្តមានក្នុងបន្ទប់ នៅពេលលោក ត្រាំ ជួបប្រជុំជាមួយក្រុមទីប្រឹក្សាកំពូលៗ ដើម្បីចាប់ផ្តើម​ការវាយប្រហាររួមគ្នាជាមួយអ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈនោះទេ។ ក្រោយសង្រ្គាមចាប់ផ្តើម លោកស្រីបាននិយាយផ្ទុយម្តងហើយម្តងទៀត ឬមិនបានគាំទ្រទាំងស្រុងឡើយចំពោះហេតុផល ដែលរដ្ឋបាលលោក ត្រាំ បានអះអាងជាមូលហេតុនៃការបំផ្ទុះសង្រ្គាម។ លោកស្រី Gabbard បានបដិសេធគាំទ្រ​ការអះអាងរបស់លោក ត្រាំ ដែលថាអ៉ីរ៉ង់បង្កការគំរាមកំហែងបន្ទាន់ចំពោះសហរដ្ឋអាមេរិក ហើយលោកស្រី ក៏បាននិយាយដែរថា យោងតាមការសន្និដ្ឋានរបស់សហគមន៍ស៉ើបការណ៍សម្ងាត់អាមេរិក អ៉ីរ៉ង់មិនបានកំពុងកសាងឡើងវិញនោះទេ នូវសមត្ថភាពចម្រាញ់នុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញដោយសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល កាលពីឆ្នាំ២០២៥៕