* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ អាមេរិកកំពុងពិ​ចារណាបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ក្នុងពេលឆាប់ៗ (Video inside)

23-05-2026 11:07

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងអំពីការវាយប្រហារជាថ្មី​លើប្រទេសអ៉ីរ៉ង់ ស្របពេលដែលកិច្ចចរចានៅតែមិនមានភាពរីកចម្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីរាយការណ៍ខាងលើ ដែលចេញមកពី CBS និង Axios គឺកើតមានឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងមិនបានទៅចូលរួមពិធីមង្គលការកូនប្រុសលោក នាចុងសប្តាហ៍នេះទេ ដោយសារតែកាលៈទេសៈពាក់ព័ន្ធរដ្ឋាភិបាល ហើយនិង​ក្តីស្រឡាញ់របស់លោក ចំពោះសហរដ្ឋអាមេរិក។ លោក ត្រាំ បានបន្ថែមថា «វាជារឿងសំខាន់ដែលរូបខ្ញុំត្រូវស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៉ីនតោន... នៅសេតវិមាន អំឡុងពេលដ៏សំខាន់មួយនេះ។ ទោះជាបែបនេះក្តី បើតាម Axios និង CBS ការសម្រេចចិត្តចុងក្រោយស្តីពីការវាយប្រហារថ្មី មិនទាន់ត្រូវបានធ្វើឡើង​នៅឡើយទេ។

ខណៈនេះ ការចរចាត្រូវបានអះអាងថា កំពុងបន្តប្រព្រឹត្តទៅ ដោយប៉ាគីស្ថាន ដែលកំពុងធ្វើជាអ្នកជួយសម្រុះសម្រួលជម្លោះរវាងអាមេរិកនិងអ៉ីរ៉ង់ បានបញ្ជូន​ប្រមុខយោធារបស់ខ្លួនទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីព្យាយាមជំរុញឱ្យសម្រេចបានកិច្ចព្រមព្រៀង។ ទូរទស្សន៍ CBS បាននិយាយថា អ្នកនាំពាក្យ​​សេតវិមានម្នាក់ លោកស្រី Anna Kelly បានប្រាប់ខ្លួនថា មកទល់ពេលនេះ លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលវិបាក ប្រសិនបើអ៉ីរ៉ង់នៅតែមិនព្រម​ឈានដល់កិច្ចព្រមព្រៀង។

កាលពីថ្ងៃសុក្រ សេតវិមានក៏បានប្រកាសអំពីការប្រែប្រួល ក្នុងគម្រោងចុងសប្តាហ៍របស់លោក ត្រាំ ផងដែរ ដោយនិយាយថា លោកមិននឹងធ្វើដំណើរទៅកាន់ រីសតវាយកូនហ្គោលនៅរដ្ឋ New Jersey ដូចការគ្រោងទុកទេ ប៉ុន្តែជំនួសមកវិញ នឹងស្ថិតនៅក្នុងទីក្រុងវ៉ាស៉ីនតោន។ គេកត់សម្គាល់ឃើញថា ពេលត្រឡប់មកពី​ការធ្វើដំណើរមួយនៅរដ្ឋ New York ជាទីដែលលោកបានថ្លែងសុន្ទរកថាកាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ មិនបានទទួលឆ្លើយសំណួរពីក្រុមអ្នកកាសែត ដែលរួមដំណើរ ដូចរាល់ដងឡើយ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Axios លោក ត្រាំ បានខកចិត្តកាន់តែខ្លាំងឡើងៗ អំពីវឌ្ឍនភាពនៃកិច្ចចរចាជាមួយអ៉ីរ៉ង់ ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ។ Axios បាននិយាយថា ជំហររបស់លោកអំឡុងសប្តាហ៍នេះ គឺបានផ្លាស់ប្តូរពីការគាំទ្រមធ្យោបាយការទូត ឆ្ពោះទៅរកការបញ្ជាឱ្យវាយប្រហារយោធាសាជាថ្មីវិញ។ រីឯ CBS បានរាយការណ៍ថា ក្រុមមន្រ្តីជាន់ខ្ពស់ផ្នែកយោធានិងស៉ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិងកំពុងលុបចោលផែនការសម្រាកចុងសប្តាហ៍ ដើម្បីត្រៀមខ្លួនសម្រាប់លទ្ធភាពបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់៕