* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តីការបរទេសអាមេរិក Marco Rubio ទៅដល់ប្រទេសឥណ្ឌា ក្នុងទស្សនកិច្ចលើកដំបូង (Video inside)

23-05-2026 11:51

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា ក្នុងបេសកកម្មមួយ ដើម្បីស្តារភាពជាដៃគូឱ្យប្រសើរឡើងវិញ បន្ទាប់ពីវាបានរងផលប៉ះពាល់ ដោយសារតែចំណាត់ការពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បូករួមជាមួយការបង្កើនទំនាក់ទំនងរបស់ទីក្រុងវ៉ាស៉ីនតោន ជាមួយគូប្រជែងរបស់ទីក្រុងញូវដែលី គឺប៉ាគីស្ថាននិងចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ដែលជាលើកដំបូងរបស់លោក Rubio ទៅកាន់ឥណ្ឌា នឹងប្រព្រឹត្តទៅនៅទីក្រុង​ចំនួន៤ រួមមាន Kolkata, Agra, Jaipur និងរដ្ឋធានីញូវដែលី ហើយកិច្ចពិភាក្សានឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថាមពល និងការពារជាតិ។ ជាយូរ​ម​កហើយ បណ្តាប្រធានាធិបតីអាមេរិក រួមមានទាំងលោក ត្រាំ កាលពីអាណត្តិទី១ បានព្យាយាមអូសទាញឥណ្ឌាឱ្យមកកៀក ដើម្បីជួយទល់ទល់រុស្ស៉ី និងការកើនឡើងឥទ្ធិពលរបស់ចិន នៅតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ប៉ុន្តែកិច្ចប្រឹងប្រែងនោះ បានជួបឧបសគ្គកាលពីឆ្នាំ២០២៥ នៅពេលលោក ត្រាំ សម្រេចដំឡើងពន្ធយ៉ាងខ្ពស់លើឥណ្ឌា។ ពន្ធគយនោះក្រោយមកភាគច្រើនត្រូវបានលុបចោលវិញ ក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្ន ប៉ុន្តែប្រទេសទាំងពីរ មិនទាន់ឈានដល់​កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីពាណិជ្ជកម្មនៅឡើយ។

ទីក្រុងញូវដែលីបានព្យាយាមចង់ឱ្យលោក ត្រាំ បំពេញទស្សនកិច្ចទៅកាន់ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាព Quad ដែលរួមមានសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ប៉ុន្តែហាក់មិនបានជោគជ័យ ចំពោះមុខភាពបន្តតានតឹងផ្នែកពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត ដូចជាការជាប់រវល់របស់អាមេរិក ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ កិច្ចប្រជុំរបស់លោក Rubio ជាមួយរដ្ឋមន្រ្តីការបរទេស Quad ដទៃទៀត នៅទីក្រុងញូវដែលី នាសប្តាហ៍ក្រោយ នឹងជាលើកទី៣ហើយ នៃជំនួបក្នុងទម្រង់បែបនេះ ដោយគ្មានការចូលរួមពីមេដឹកនាំ។

ដោយឡែកទន្ទឹមគ្នានោះ សហរដ្ឋអាមេរិក ហាក់បានខិតទៅជិតប៉ាគីស្ថាន ដែលជាគូប្រជែងនិងជាប្រទេសជិតខាងរបស់ឥណ្ឌា ដោយទីក្រុងអ៉ីស្លាម៉ាបាដ បានលេចមុខជាតួអង្គដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងជួយសម្រុះសម្រួល ដើម្បីបញ្ចប់សង្រ្គាមរវាងអាមេរិកនិងអ៉ីរ៉ង់។ រីឯកាលពីសប្តាហ៍មុន លោក ត្រាំ ទើបតែបានបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំឡុងទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលបានប្រព្រឹត្តទៅដោយភាពកក់ក្តៅ៕