* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មនុស្ស៨២នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែនៅប្រទេសចិន (Video inside)

23-05-2026 13:33

(ប៉េកាំង)៖ មនុស្សយ៉ាងហោចណាស់៨២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង នៅភាគខាងជើងប្រទេសចិន ហើយមនុស្ស ៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦។

Xinhua បានរាយការណ៍យ៉ាងដូច្នេះថា «ក្រុមអ្នកយកព័ត៌មានទទួលបានដំណឹងពីកន្លែងកើតហេតុផ្ទាល់ ដែលស្ថិតនៅអណ្តូងរ៉ែធ្យូងថ្ម Liushenyu របស់សម្ព័ន្ធក្រុមហ៊ុន Tongzhou Group ក្នុងខេត្ត Shanxi ថាឧបទ្ទវហេតុនោះ បានផ្តាច់ជីវិតមនុស្ស៨២នាក់»។ ការផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៧៖២៩នាទីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ខណៈកម្មករសរុប២៤៧នាក់ ត្រូវបានរាយការណ៍ថា កំពុងតែធ្វើការនាពេលនោះ។ ប្រតិបត្តិការជួយសង្រ្គោះ កំពុងបន្តប្រព្រឹត្តទៅនៅកន្លែងកើតហេតុ។

ភ្លាមៗក្រោយកើតមានឧប្បត្តិហេតុផ្ទុះអណ្តូងរ៉ែ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានដាក់បទបញ្ជាឱ្យប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីព្យាបាលអ្នករងរបួស និងស្វែងរកហើយជួយសង្រ្គោះអ្នកនៅមានជីវិតមាន។ មិនតែប៉ុណ្ណោះ លោក ស៉ី បានបង្គាប់ឱ្យរដ្ឋាភិបាល បើកការស៉ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុនេះ និង​ឃាត់ខ្លួនអ្នកដែលទទួលខុសត្រូវ។

គួរបញ្ជាក់ថា កាលពីអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ ឧបទ្ទវហេតុយ៉ាងប្រល័យៗ ធ្លាប់កើតមានឡើងជាញឹកញាប់ នៅក្នុងឧស្សាហកម្មអណ្តូងរ៉ែរបស់ប្រទេសចិន ប៉ុន្តែជាច្រើនឆ្នាំចុងក្រោយមកនេះ ស្តង់ដាសុវត្ថិភាពត្រូវបានរឹតបន្តឹងជាខ្លាំង៕