* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី

23-05-2026 14:30

(ប៉េកាំង)៖ មុនពេលលោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន​ ពិព័រណ៍ភាពយន្តឯកសារចិន បានប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ីនៅថ្ងៃទី ២០ ខែឧសភា តាមម៉ោងក្នុងតំបន់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងយោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ។

លោក Shen Haixiong បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ​ ការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងស៊ែប៊ីត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីររឹតតែរឹងមាំ ហើយការផ្លាស់ប្តូរ​រវាងប្រជាជននិងប្រជាជន មានភាពរស់រវើកជាបន្តបន្ទាប់។ ភាគីទាំងពីរចិននិងស៊ែប៊ីដាក់ចេញ ព្រឹត្តិការណ៍ពិព័រណ៍ភាព យន្តឯកសារចិន ដែលជាវិធានការប្រាកដប្រជាសម្រាប់អនុវត្តជាក់ស្តែង នូវ​គំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​ ដែលនេះ​បានចារទំព័រថ្មីនៃការជំរុញការតភ្ជាប់ដួងចិត្តប្រជាជន តាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មាន និងមិត្តភក្តិគ្រប់មជ្ឈដ្ឋាននានារបស់ស៊ែប៊ី បង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍនិងកម្លាំងទាក់ទាញនៃអរិយធម៌របស់ប្រទេសចិននិងស៊ែប៊ីតាមរយៈបណ្តាញផ្សព្វផ្សាយជាសកលនៃ CMG ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិន និងស៊ែប៊ីកាន់តែរឹងមាំ​ និងរួមចំណែកជាកម្លាំងសម្រាប់កសាងសហគមន៍ជោគវាសនារួមចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន