* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គោលការណ៍ណែនាំចំនួនបួនសម្រាប់ទំនាក់ទំនងអន្តរជាតិបែប​ថ្មី​បដិសេធការប៉ះទង្គិចគ្នាជាយុទ្ធសាស្ត្រ និងការរំខានដល់សណ្តាប់ធ្នាប់

23-05-2026 15:38


(ប៉េកាំង)៖ នៅថ្ងៃទី ២០ ខែឧសភា ប្រទេសចិន និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួម​ស្តីពីការផ្តួចផ្តើមគំនិត​​ជំរុញ​ពិភពលោកពហុប៉ូល និងទំនាក់ទំនងអន្តរជាតិបែប​ថ្មី ដោយ​អធិប្បាយ​ជា​ប្រព័ន្ធអំពី​គំនិត​ផ្តួចផ្តើម ៤ ចំណុចស្តីពី​ការ​​​ជំរុញ​ពិភពលោកពហុប៉ូលប្រកបដោយ​សមភាព​និង​សណ្តាប់​ធ្នាប់​ និងបង្កើត​ទំនាក់ទំនងអន្តរជាតិបែប​ថ្មី ដែល​បាន​ផ្តល់​នូវ​​ចម្លើយ​យ៉ាង​ជាក់​លាក់​ចំពោះ​សំណួរយុគសម័យ ដែល​សួរ​​ថា​ "តើទំនាក់ទំនងអន្តរជាតិកំពុងឆ្ពោះទៅណា?"

តាម​លទ្ធផល​នៃ​ការស្ទង់មតិសកលជាបន្តបន្ទាប់របស់​បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គស្ថានីយ​វិទ្យុ​និ​ងទូរទស្សន៍មជ្ឈិម​ចិនបាន​​បង្ហាញថា គំនិតនៃការគោរពគ្នាទៅវិញទៅមក ភាព​សច្ច​យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលផ្តួច​ផ្តើម​ដោយ​ទំនាក់ទំនងអន្តរជាតិបែប​ថ្មីនេះ​ បានក្លាយជាគំនិត​ឯកភាពរួម​ជា​ទូទៅ​នៃ​សហគមន៍​អន្តរជាតិ។ អ្នកផ្តល់​បទសម្ភាសន៍​បាន​ប្រឆាំងនឹងការបែងចែកពិភពលោកទៅជាតំបន់និង​ "រង្វង់តូច" ដែលបង្កការប្រឈមមុខដាក់គ្នាជាក្រុម ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាង​សហគមន៍អន្តរជាតិដែល​រួម​សាមគ្គី​គ្នា​កាន់តែ​ច្រើន​ គោរពផលប្រយោជន៍ជាមូលដ្ឋានរវាង​គ្នាទៅវិញទៅមក មាន​ស្មើភាពចំពោះ​គ្នា ​និងកិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍ទៅវិញទៅមក។

ការស្ទង់មតិនេះ​បាន​បង្ហាញថា អ្នកផ្តល់​បទ​សម្ភាសន៍​ចំនួន​ ៨៤ ,១% បាន​សម្គាល់​ឃើញ​ថា​ការគោរពភាពខុសគ្នានៃមាគ៌ា​អភិវឌ្ឍន៍របស់​ប្រទេសនានាគឺជាបុរេលក្ខខណ្ឌ​​សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,៤% បាន​ទទួល​ស្គាល់​ថា​​ ការអភិវឌ្ឍគឺជា «កូនសោរួម​» ដើម្បីដោះស្រាយបញ្ហាសកលទាំងអស់ ប្រទេស​នានា​មាន​តែ​ប្រកាន់​ខ្ជាប់​នូវ​គំនិត​នៃ​ការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​ ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍរួម​​តាម​រយៈកិច្ច​សហប្រតិបត្តិការ​បើកទូលាយ ទើបអាចដោះស្រាយបញ្ហាប្រឈមរួមរបស់​មនុស្សជាតិប្រកបដោយប្រសិទ្ធភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន