* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បារាំង ហាមប្រាមរដ្ឋមន្រ្តីសន្តិសុខអ៉ីស្រាអែល ពីការចូលក្នុងប្រទេស

23-05-2026 22:53

(ប៉ារីស)៖ ប្រទេសបារាំងបានប្រកាស នាថ្ងៃសៅរ៍ ទី២៣ ខែឧសភា ថាខ្លួនបានហាមរដ្ឋមន្ត្រីសន្តិសុខជាតិអ៉ីស្រាអែល លោក Itamar Ben Gvir មិនឱ្យចូលក្នុងប្រទេស ជុំវិញការបញ្ចេញវីដេអូនៃកាធ្វេីទុក្ខបុកម្នេញលេីក្រុមសកម្មជន បរទេស ដែលទាហានអ៉ីស្រាអែលចាប់បាននៅព្រំដែនហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានលេីកឡេីងតាមបណ្តាញសង្គម X ថាចាប់ពីថ្ងៃនេះតទៅ លោក Itamar Ben Gvir ត្រូវបានហាមប្រាមមិនឱ្យចូលទឹកដីបារាំង បន្ទាប់ពីសកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមរបស់គាត់ចំពោះពលរដ្ឋបារាំង និងអឺរ៉ុបដែលជាផ្នែកមួយនៃក្រុមការងារមនុស្សធម៌។ លោកបន្ថែមថា​ រួមជាមួយប្រទេសអ៉ីតាលី លោកក៏កំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកម្រិតសហភាពអឺរ៉ុប ប្រឆាំងនឹងរដ្ឋមន្ត្រីស្តាំនិយមរបស់អ៉ីស្រាអែលរូបនេះផងដែរ។

គួរបញ្ជាក់ថា វីដេអូដែលលោក Ben Gvir បានចែកចាយកាលពីថ្ងៃពុធ បង្ហាញពីការប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរលើសកម្មជនបរទេសដែលនាំជំនួយចូលហ្កាហ្សាតាមផ្លូវសមុទ្រ។ ពួកគេត្រូវបានឃាត់ខ្លួនដោយអ៉ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិ ហើយកំពុងរង់ចាំការនិរទេសនៅកំពង់ផែភាគខាងត្បូងនៃទីក្រុង Ashdod។

នៅក្នុងវីដេអូនោះ គេឃើញសកម្មជនរាប់សិបនាក់ត្រូវបង្ខំឱ្យលុតជង្គង់ក្រាបដល់ដី ដោយដៃរបស់ពួកគេត្រូវចាប់ចង។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា របៀបដែលលោក Ben Gvir បានធ្វេីគឺមិនស្របទៅនឹងតម្លៃ និងបទដ្ឋានរបស់អ៉ីស្រាអែលឡេីយ៕