* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ អះអាងថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ត្រូវបានចរចារួចមួយផ្នែកធំ ក្នុងនោះរួមមានទាំងការបើកច្រកសមុទ្រ Hormuz (Video inside)

24-05-2026 10:11

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ត្រូវបានចរចាសម្រេចបានមួយផ្នែកធំ ក្នុងនោះរួមមានទាំងសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញ បើទោះជាកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចបានទាំងស្រុងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀងមួយត្រូវបានចរចាសម្រេចបានមួយផ្នែកធំ តែមិនទាន់សម្រេចបាន ជាផ្លូវការរវាងសហរដ្ឋអាមេរិក អ៉ីរ៉ង់ និងបណ្ដាប្រទេសជាច្រើនទៀតនៅឡើយទេ»។ លោក ត្រាំបន្តថាបន្ថែមពីលើចំណុចជាច្រើននៃកិច្ចព្រមព្រៀង ក៏មានផងដែរ ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញ។

តាមលោក ត្រាំ ក្នុងចំណោមមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលបានចួលរួមអំពាវនាវឱ្យកាលពីថ្ងៃសៅរ៍ឱ្យមានកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងរួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា អេហ្ស៉ីប ហ្ស៊កដានី និងបារ៉ែន។ លោកបន្ថែមថារូបលោកក៏បានបើកកិច្ចពិភាក្សាដាច់ដោយឡែកមួយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ផងដែរ។

តែទោះជាបែបនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថាពិតជាមានលទ្ធភាពខិតជិតទៅរកកិច្ចព្រមព្រៀងមែន តែនេះមិនមែនមានន័យថាអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងឈានដល់កិច្ចព្រមព្រៀងមួយលើបញ្ហាសំខាន់ៗមួយចំនួននោះទេ។ តាមអ្នកនាំពាក្យរូបនេះ​ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងចុងក្រោយមួយអាចនឹងត្រូវការពេលវេលា ចន្លោះពី៣០ ទៅ៦០ថ្ងៃ បន្ទាប់ពីក្របខណ្ឌការងារត្រូវបានបង្ហើយជាស្ថាពរ៕