* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

Axios៖ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងអាមេរិក-អ៉ីរ៉ង់ មានបញ្ចូលការបើកច្រកសមុទ្រ​ Hormuz អំឡុងការពន្យារបទឈប់បាញ់ ៦០ថ្ងៃ (Video inside)

24-05-2026 11:52

(Reuters)៖ សារព័ត៌មានអាមេរិក Axios នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន) បានរាយការណ៍ថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ខិតជិតឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយរួមបញ្ចូលការពន្យារបទឈប់បាញ់រយៈពេល៦០ថ្ងៃ ហើយក្នុងអំឡុងពេលនោះដែរ ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញ រីឯអ៉ីរ៉ង់នឹងត្រូវបានអនុញ្ញាតឱ្យលក់ ប្រេង ហើយកិច្ចចរចានឹងត្រូវធ្វើឡើងស្ដីពីការរឹតត្បិតកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Axios ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាអំឡុងបទឈប់បាញ់ ៦០ថ្ងៃ ច្រកសមុទ្រ Hormuz នឹងត្រូវបានបើកឡើងវិញ ដោយមិនមានការយកថ្លៃឆ្លងកាត់ ហើយអ៉ីរ៉ង់នឹងយល់ព្រមបោសសម្អាតគ្រាប់មីនដែលខ្លួនបានដាក់ពង្រាយក្នុងតំបន់ច្រកសមុទ្រនេះ ដើម្បីអនុញ្ញាតឱ្យកប៉ាល់ធ្វើដំណើរឆ្លងកាត់ដោយសេរី។

មន្ត្រីអាមេរិកដដែលបានប្រាប់ Axios ទៀតថាជាថ្នូរត្រឡប់ទៅវិញ នៅក្រោមកិច្ចព្រមព្រៀងខាងលើ សហរដ្ឋអាមេរិកនឹងលុបចោលការបិទខ្ទប់របស់ខ្លួនលើកំពង់ផែអ៉ីរ៉ង់ និងលើកលែងទណ្ឌកម្ម មួយចំនួនដែលអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងដោយសេរី។ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមានរួមបញ្ចូលផងដែរការប្ដេជ្ញាចិត្តពីអ៉ីរ៉ង់ថានឹងមិនផលិតអាវុធនុយក្លេអ៊ែរ ហើយចរចាលើការផ្អាកកម្មវិធី ចម្រាញ់អ៊ុយរ៉ាញ៉ូម ព្រមទាំងបោះបង់ចោលស្ដុកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួមក្នុងកម្រិតខ្ពស់។

បន្ថែមពីលើនេះ អំឡុង៦០ថ្ងៃ សហរដ្ឋអាមេរិកនឹងយល់ព្រមចរចាជុំវិញការដកទណ្ឌកម្ម និងបញ្ចេញទ្រព្យសម្បត្តិអ៉ីរ៉ង់ដែលត្រូវបានបង្កក។ យ៉ាងណាក៏ដោយ សេតវិមានមិនទាន់ឆ្លើយតបទៅនឹង ការស្នើសុំការអត្ថាធិប្បាយពី Reuters​ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន Axios នៅឡើយទេ៕