* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ៉ីរ៉ង់ ប្រហារជីវិតបុរសម្នាក់ ពីបទធ្វើចារកម្មឱ្យអ៉ីស្រាអែល និងសហរដ្ឋអាមេរិក អំឡុងសង្រ្គាម

24-05-2026 16:29

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បានប្រហារជីវិតដោយព្យួរកបុរសម្នាក់ជាប់ពិរុទ្ធពីបទធ្វើចារកម្ម ហើយដែលនេះជាការប្រកាសជាសាធារណៈលើកដំបូងបំផុតពី ការប្រហារជីវិតមនុស្សដែលរងការចោទប្រកាន់ពីបទធ្វើចារកម្មឱ្យសត្រូវអំឡុងសង្រ្គាមជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមគេហទំព័រតុលាការអ៉ីរ៉ង់ បុរសដែលត្រូវបានប្រហារជីវិតខាងលើមានឈ្មោះ Mojtaba Kian ដែលត្រូវបានតុលាការអ៉ីរ៉ង់រកឃើញថារូបគេមានពិរុទ្ធភាពលើបទចោទបញ្ជូនព័ត៌មានពាក់ព័ន្ធនឹង ឧស្សាហកម្មការពារជាតិទៅឱ្យសត្រូវ។ បុរសរូបនេះត្រូវបានប្រហារជីវិតដោយការព្យួរកនៅព្រឹកនៅថ្ងៃអាទិត្យ។

តុលាការអ៉ីរ៉ង់បានអះអាងថា Mojtaba Kian បានបញ្ជូនព័ត៌មានពាក់ព័ន្ធនឹងសមត្ថភាពការពារជាតិរបស់អ៉ីរ៉ង់ទៅឱ្យសត្រូវ អំឡុងសង្រ្គាមជិត៤០ថ្ងៃជាមួយអ៉ីស្រាអែល និងសហរដ្ឋអាមេរិក។ ការប្រហារជីវិតនេះដែរជាការប្រហារជីវិតលើដំបូងបំផុតដែលទាក់ទិនដោយផ្ទាល់នឹងបទចោទធ្វើចារកម្មឱ្យសត្រូវត្រូវបានប្រព្រឹត្តអំឡុងសង្រ្គាម ដែលបានផ្ទុះឡើងក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕