* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កាសែតជប៉ុន Yomiuri៖ លោក ត្រាំ ការពារលោកស្រី Takaichi ពីការរិះគន់ ក្នុងជំនួបជាមួយលោក ស៊ី ជីនពីង

24-05-2026 16:32

(តូក្យូ)៖ កាសែតជប៉ុន Yomiuri Shimbun នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានការពារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង រិះគន់លោកស្រី ក្នុងកិច្ចប្រជុំកំពូលអាមេរិក-ចិន នៅឯទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះដុនដាប ចាប់តាំងពីលោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់ អាចនឹងជំរុញឱ្យ ជប៉ុនធ្វើអន្តរាគមន៍យោធា។ តាម Yomiuri Shimbun ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានកត់សម្គាល់ថាលោកស្រី Takaichi និងមេដឹកនាំតៃវ៉ាន់ ​លោក Lai Ching-te បង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ហើយជំរុញឱ្យលោក ត្រាំ បញ្ឈប់ការគាំទ្រដល់មេដឹកនាំទាំង២។

ប៉ុន្តែជាការឆ្លើយតប លោក ត្រាំ បានបង្ហាញទស្សនៈយល់ឃើញរបស់ថាលោកស្រី Takaichi មិនមែនជាប្រភេទមេដឹកនាំដែលសមនឹងទទួលរងការរិះគន់នោះទេ។ យ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានការអត្ថាធិប្បាយពីការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន ក្រសួងការបរទេស ឬស្ថានទូតអាមេរិកប្រចាំទីក្រុងតូក្យូនៅឡើយទេ។ លោក ត្រាំ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Takaichi តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរូបលោកបិទបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ទៅកាន់ប្រទេសចិនកាលពីសប្ដាហ៍មុន។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ បើតាមលោកស្រី Takaichi រូបលោកស្រី និងលោក ត្រាំ បានគូសបញ្ជាក់ឡើងវិញពីសម្ព័ន្ធភាពទ្វេភាគីរឹងមាំដូចដែកថែប៕