* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការបំផ្ទុះគ្រាប់បែកលើរថភ្លើងនៅប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងតិច ២៤នាក់ ខណៈក្រុមឧទ្ទាមបំបែករដ្ឋចេញមុខអះអាង

24-05-2026 19:45

(ក្វែតតា)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើរថភ្លើងដឹកជញ្ជូនកងសន្តិសុខ និងក្រុមគ្រួសារ នៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃអាទិត្យនេះ​ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ និងប្រហែល ៧០នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងផ្លូវដែកប៉ាគីស្ថានបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរខ្សែផ្លូវរថភ្លើងក្នុងទីក្រុងក្វែតតា (Quetta) ដែលជារដ្ឋធានីនៃខេត្តបាឡូជីស្ថាន ដោយកម្លាំងផ្ទុះបានធ្វើឱ្យក្បាលរថភ្លើង និងទូរថភ្លើងចំនួន ៣ ធ្លាក់ចេញពីផ្លូវដែក និងក្រឡាប់ចំនួន ២ទូ។ ក្រុមឧទ្ទាមបំបែករដ្ឋ «កងទ័ពរំដោះបាឡូជីស្ថាន»​ បានចេញសេចក្តីថ្លែងការណ៍អះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារអត្តឃាតនេះ ខណៈដែលកម្ទេចកម្ទី និងការខូចខាតបានរាលដាលដល់អគារស្នាក់នៅរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះថែមទៀតផង។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើបំផ្ទុះគ្រាប់បែកដ៏ឃោរឃៅនេះ និងបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់។

គួរបញ្ជាក់ថា ខេត្តបាឡូជីស្ថាន ដែលសំបូរទៅដោយធនធានរ៉ែ និងស្ថិតនៅជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានតែងតែរងការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ និងកងកម្លាំងសន្តិសុខ ខណៈដែលយោធាប៉ាគីស្ថានក៏កំពុងបង្កើនប្រតិបត្តិការបង្ក្រាបក្រុមសកម្មប្រយុទ្ធទាំងនេះយ៉ាងក្តៅគគុកផងដែរ៕