* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តុលាការបារ៉ែនកាត់ទោសជនជាប់ចោទ ៩នាក់ឱ្យជាប់គុកអស់មួយជីវិត ពីបទសហការជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់

24-05-2026 20:30

(ម៉ាណាម៉ា)៖ តុលាការប្រទេសបារ៉ែន បានសម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន ៩នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និង ២នាក់ផ្សេងទៀតឱ្យជាប់គុក ៣ឆ្នាំ ពីបទសហការជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដើម្បីរៀបចំគម្រោងប្រព្រឹត្ត «អំពើអរិភាព និងភេរវកម្ម» ប្រឆាំងនឹងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរបារ៉ែន ជនជាប់ចោទទាំងនោះបានជាប់ពាក់ព័ន្ធនឹងសកម្មភាពប្រមូលព័ត៌មានស្តីពីទីតាំងរសើបនានា និងបានជួយសម្រួលដល់ការផ្ទេរប្រាក់ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបារ៉ែន កាលពីដើមខែនេះ បានប្រកាសចាប់ខ្លួនមនុស្សចំនួន ៤១នាក់ ដែលត្រូវបានរកឃើញថាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយកងកម្លាំង IRGC។

គួររំលឹកថា ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារលើគោលដៅនានាក្នុងប្រទេសបារ៉ែន និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលធ្វើជាម្ចាស់ផ្ទះទទួលមូលដ្ឋានទ័ពអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកសង្គ្រាមវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ដែលបង្កឱ្យមានវិបត្តិអសន្តិសុខយ៉ាងខ្លាំងទូទាំងតំបន់មជ្ឈិមបូព៌ា៕