* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក នេតាន់យ៉ាហ៊ូ ប្រាប់លោក ត្រាំ ថាអ៊ីស្រាអែលនៅតែមានសេរីភាពពេញលេញក្នុងការវាយប្រហារនៅលីបង់ (Video inside)

24-05-2026 22:04

(ហ្ស៊េរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលនឹងបន្តរក្សាសេរីភាពក្នុងការចាត់វិធានការយោធាប្រឆាំងនឹងការគំរាមកំហែងនៅក្នុងប្រទេសលីបង់។ ការសន្ទនានេះធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ កំពុងខិតជិតសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពនយោបាយអ៊ីស្រាអែលបានបញ្ជាក់ថា លោក នេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ពីជំហររក្សាសេរីភាពសកម្មភាពយោធារបស់ខ្លួននៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ ហើយលោកប្រធានាធិបតី ត្រាំ ក៏បានបង្ហាញការគាំទ្រចំពោះគោលការណ៍នេះ។ ជំហរដ៏រឹងត្អឹងនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់មន្ត្រីនយោបាយអ៊ីស្រាអែលជាន់ខ្ពស់ដូចជា លោក បេននី ហ្កង់ (Benny Gantz) ដែលបានព្រមានថា ការយល់ព្រមលើបទឈប់បាញ់នៅលីបង់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ គឺជាកំហុសយុទ្ធសាស្ត្រដ៏ធំមួយ ខណៈកងទ័ពអ៊ីស្រាអែលកំពុងបន្តប្រតិបត្តិការប្រយុទ្ធជាមួយក្រុមហេសបូឡានៅទីនោះ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចរចាស្ទើរតែរួចរាល់ហើយ លើអនុស្សរណៈនៃការយោគយល់គ្នា ដែលរំពឹងថានឹងជួយបើកដំណើរការច្រកសមុទ្រហ័រមូសឡើងវិញ បន្ទាប់ពីវាត្រូវបានបិទខ្ទប់តាំងពីខែកុម្ភៈមក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars សេចក្តីព្រាងនេះតម្រូវឱ្យអាមេរិក និងសម្ព័ន្ធមិត្តបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាថ្នូរនឹងការដែលអ៊ីរ៉ង់សន្យាមិនបើកការវាយប្រហារមុន។

ទោះបីជាភាគីអាមេរិក និងអ៊ីរ៉ង់ ហាក់កំពុងខិតជិតរកកិច្ចព្រមព្រៀងក្តី ប៉ុន្តែប្រភពពីអ៊ីស្រាអែលបានអះអាងថា លោក ត្រាំ នៅតែប្រកាន់ជំហរដាច់ខាតក្នុងការទាមទារឱ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែរ និងបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ទាំងអស់ចេញពីប្រទេស ដោយលោកនឹងមិនចុះហត្ថលេខាជាដាច់ខាត ប្រសិនបើលក្ខខណ្ឌនេះមិនត្រូវបានបំពេញ៕