* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អគារកំពុងសាងសង់មួយកន្លែងដួលរលំនៅហ្វីលីពីន សម្លាប់មនុស្សម្នាក់ និង ២១នាក់ទៀតកំពុងបាត់ខ្លួន (Video inside)

24-05-2026 23:05

(អានហ្សេឡេស)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានបាត់បង់ជីវិត និង ២១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគារកម្ពស់ខ្ពស់ដែលកំពុងសាងសង់មួយកន្លែង បានដួលរលំបាក់ស្រុតចុះមកក្រោម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងអានហ្សេឡេស (Angeles) ភាគខាងជើងរដ្ឋធានីម៉ានីល។ ជនរងគ្រោះដែលស្លាប់ ត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិម៉ាឡេស៊ីអាយុ ៦៥ឆ្នាំម្នាក់ ដែលសាកសពត្រូវបានរកឃើញនៅក្នុងសណ្ឋាគារជិតខាងដែលរងផលប៉ះពាល់ដោយសារការបាក់ស្រុតនេះ។ មន្ត្រីព័ត៌មាននៃកងពន្លត់អគ្គិភ័យតំបន់ បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ២១នាក់ដែលបាត់ខ្លួន មាន ៥នាក់ត្រូវបានបញ្ជាក់ថាបានជាប់គាំងនៅក្រោមគំនរបាក់បែក ខណៈជនរងគ្រោះ ២នាក់ក្នុងចំណោមនោះកំពុងព្យាយាមទាក់ទងមកក្រុមសង្គ្រោះ។

ក្រុមការងារសង្គ្រោះបានប្រើប្រាស់ឆ្កែហិតក្លិន និងឧបករណ៍ចាប់ចង្វាក់បេះដូង ដើម្បីរុករកជនរងគ្រោះបន្ថែមទាំងយប់ ទោះបីជាមានការលំបាកយ៉ាងណាក្តី។ ទន្ទឹមនឹងការបើកការស៊ើបអង្កេត ក្រុមមន្ត្រីបានបង្ហើបថា យោងតាមកំណត់ត្រាអនុញ្ញាត ប្លង់សាងសង់អគារនេះគឺសម្រាប់អគារខុនដូ-សណ្ឋាគារកម្ពស់ត្រឹមតែ ៩ជាន់ប៉ុណ្ណោះ ប៉ុន្តែសំណង់នេះបែរជាលួចសាងសង់អាងហែលទឹកបន្ថែមនៅលើជាន់ទី១០ ទៅវិញ ដែលអាចជាមូលហេតុចម្បងបង្កឱ្យមានការបាក់ស្រុតនេះកើតឡើង៕