* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ ថាសហរដ្ឋអាមេរិក នឹងមិនប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់នោះទេ (Video inside)

25-05-2026 08:54

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកបានប្រាប់ក្រុមមន្ត្រីរបស់លោកមិនឱ្យប្រញាប់ ចុះកិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ទេ ខណៈរដ្ឋបាលរបស់លោកបានបន្ថយក្ដីសង្ឃឹមលើការសម្រេចបានលទ្ធផលផ្លែផ្កាភ្លាមៗ ក្នុងកិច្ចចរចាបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានសរសេរដូច្នេះថា «ការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើកប៉ាល់អ៉ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz នឹងនៅតែបន្តចូលជាធរមាន រហូតទាល់តែកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ទទួលស្គាល់ជាផ្លូវការ និងត្រូវបានចុះហត្ថលេខា»។ លោក ត្រាំបន្ថែមថាទាំងអាមេរិក និងអ៉ីរ៉ង់ មិនចាំបាច់ប្រញាប់ចុះកិច្ចព្រមព្រៀងនោះទេ។ ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយពីរដ្ឋាភិបាលអ៉ីរ៉ង់នៅឡើយទេ។ តែទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានរាយការណ៍ថាសហរដ្ឋអាមេរិកនៅតែបង្កឧបសគ្គរាំងស្ទះដល់ការឈានដល់កិច្ចព្រមព្រៀង ក្នុងនោះរួមមានទាំងសំណើរបស់តេហេរ៉ង់ឱ្យបញ្ចេញ ទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបានបង្កក។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក ត្រាំខ្លួនឯងបានធ្វើឱ្យគេគ្រប់គ្នាមានសង្ឃឹមថាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអ៉ីរ៉ង់អាចនឹងឈានដល់ក្នុងពេលឆាប់ ក្រោយរូបលោកនិយាយថាទីក្រុងវ៉ាស៊ីនតោន និងអ៉ីរ៉ង់បានឯកភាពគ្នាលើចំណុចជាច្រើននៃអនុស្សារណយោគយល់មួយស្ដីពីកិច្ចព្រមព្រៀងសន្តិភាពដែលនឹងនាំទៅរកការបិទ ច្រកសមុទ្រ Hormuz។

ភាគីទាំងសងខាងនៅតែខ្ទាស់គ្នាលើបញ្ហាសំខាន់ៗជាច្រើន តួយ៉ាងដូចជាមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ សង្រ្គាមរបស់អ៉ីស្រាអែលនៅលីបង់ជាមួយហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ព្រមទាំង ការទាមទាររបស់តេហេរ៉ង់ឱ្យសហរដ្ឋអាមេរិកលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបញ្ចេញទ្រព្យសម្បត្តិអ៉ីរ៉ង់ដែលត្រូវបានបង្កក៕