* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក Netanyahu៖ លោក ត្រាំ ឯកភាពថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ត្រូវតែលុបបំបាត់ចោលការគំរាមកំហែងនុយក្លេអ៊ែរ (Video inside)

25-05-2026 09:06

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងនឹងគ្នាថាកិច្ចព្រមព្រៀងចុងក្រោយណាមួយជាមួយអ៉ីរ៉ង់ ត្រូវតែលុបបំបាត់ចោលការគំរាមកំហែងនុយក្លេអ៊ែរបង្កឡើងដោយតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញ Telegram លោក Netanyahu បានបញ្ជាក់ថាអ្វីដែលលោកបានលើកឡើង គឺចង់សំដៅលើការរំសាយចោលរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ និងការបញ្ជូនអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចចេញពីប្រទេសអ៉ីរ៉ង់។ ការកត់សម្គាល់បែបនេះរបស់លោក Netanyahu បន្ទាប់ពីរូបលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

បើតាមប្រភពពីក្រុមមន្ត្រីអ៉ីស្រាអែល សហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពយ៉ាងជាប់លាប់ឱ្យអ៉ីស្រាអែល ពាក់ព័ន្ធនឹងកិច្ចចរចាជាមួយអ៉ីរ៉ង់។ ក្រុមមន្ត្រីអ៉ីស្រាអែលថែមទាំងអះអាងទៀតផងថាលោក ត្រាំ បានបញ្ជាក់ច្បាស់ៗថារូបលោកនឹងប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងកិច្ចចរចា ចំពោះសំណើរបស់លោកសម្រាប់ការរំសាយចោលកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និងបញ្ជូនអ៊ុយរ៉ាញ៉ូមចម្រាញ់រួចចេញពីទឹកដីអ៉ីរ៉ង់ ហើយនឹងមិនចុះកិច្ចព្រមព្រៀងជាមួយតេហេរ៉ង់ឡើយ ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានបំពេញជាមុនសិនទេនោះ៕