* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រុស្ស៉ី ប្រើមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយលើអ៊ុយក្រែន (Video inside)

25-05-2026 09:22

(កៀវ)៖ រុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើរដ្ឋធានីកៀវ និងតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែន ដោយប្រើដ្រូន និងមីស៊ីល ក្នុងចំនួនដ៏ច្រើន ហើយនេះស្ថិតក្នុងចំណោមការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរយៈពេល ៤ឆ្នាំមកនេះ ក្នុងនោះមានទាំង ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik មួយគ្រាប់លើគោលដៅក្បែររដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថាការវាយប្រហាររបស់រុស្ស៉ីបានសម្លាប់មនុស្ស ២នាក់ ក្នុងរដ្ឋធានីកៀវ និង២នាក់ទៀតនៅក្នុងតំបន់ស្ថិតនៅជុំវិញរដ្ឋធានីនេះ ព្រមទាំងបង្កឱ្យមនុស្សជិត ១០០នាក់ បានរងរបួស។ តាមក្រុមមន្ត្រីអ៊ុយក្រែន អគារ និងសាលារៀងជាច្រើនខ្នងបានរងការខូចខាត ដែលភាគច្រើនស្ថិតនៅចំកណ្ដាលរដ្ឋធានីកៀវ ខណៈក៏មានសេចក្ដីរាយការណ៍ពី ការវាយប្រហាររបស់រុស្ស៉ីលើផ្នែកជាច្រើនទៀតរបស់អ៊ុយក្រែនផងដែរ ក្នុងនោះមានមនុស្ស ២នាក់បានស្លាប់នៅក្នុងតំបន់ Kherson។

បណ្ដាមេដឹកនាំអឺរ៉ុបបានចេញមុខថ្កោលទោសការវាយប្រហាររបស់រុស្ស៉ី ដោយអាល្លឺម៉ង់ និងអង់គ្លេសបានចាត់ទុកថាការប្រើប្រាស់មីស៊ីល Oreshnik ដែលមានសមត្ថភាពពាំ ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាទង្វើបង្កើនជម្លោះ។ នេះជាលើកទី៣ ដែលរុស្ស៉ីប្រើប្រាស់ Oreshnik ក្នុងការវាយប្រហារលើអ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ ក្នុងការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ រុស្ស៉ីបានបាញ់មីស៊ីល ៩០គ្រាប់ និងដ្រូន ៦០០គ្រឿង៕