* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រមុខ WHO៖ ករណីសង្ស័យឆ្លង Ebola កើនលើស ៩០០ ក្នុងប្រទេសកុងហ្គោ (Video inside)

25-05-2026 10:22

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO​ លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថាមនុស្សច្រើនជាង ៩០០នាក់ត្រូវបានសង្ស័យថាបានឆ្លងជំងឺ Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយក្នុងនោះមាន១០១ករណីត្រូវបានបញ្ជាក់ជាផ្លូវការតាមរយៈការធ្វើតេស្ដ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់ប្រមុខ WHO ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «ខណៈការតាមដានត្រូវបានបង្កើនក្នុងកិច្ចប្រឹងប្រែងឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានករណីសង្ស័យឆ្លងច្រើនជាង ៩០០ករណី ត្រូវបានកំណត់អត្តសញ្ញាណមកទល់នឹងពេលនេះ ក្នុងនោះមាន ១០១ករណីត្រូវបានបញ្ជាក់ជាផ្លូវការ»។ ប៉ុន្តែលោក Tedros មិនបានផ្ដល់ព័ត៌មានលម្អិតលើការធ្វើបច្ចុប្បន្នភាពចំនួន អ្នកស្លាប់នោះទេ។

គួរបញ្ជាក់ថា កុងហ្គោ បានប្រកាសពីការឆ្លងរាលដាលនៃមេរោគ Ebola បំប្លែងថ្មី Bundibugyo កាលពីថ្ងៃទី១៥ ខែឧសភា។ មេរោគបំប្លែងថ្មីនេះមិនទាន់មានវ៉ាក់សាំងបង្ការ ឬវិធីព្យាបាល នៅឡើយទេ។ ក្នុងការធ្វើបច្ចុប្បន្នភាពចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្រសួងសុខាភិបាលកុងហ្គោបានឱ្យដឹងថាមានអ្នកស្លាប់ ២០៤នាក់ត្រូវបានកត់ត្រា ក្នុងខេត្តចំនួន៣ នៃប្រទេសរបស់ខ្លួន ចេញពីករណីសង្ស័យឆ្លងចំនួន ៨៦៧ករណី៕