* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ចូលមកដល់ដើមសប្តាហ៍ តម្លៃប្រេងធ្លាក់ចុះប្រហែល ៥ភាគរយ (Video inside)

25-05-2026 11:00

(សិង្ហបុរី)៖ នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ តម្លៃប្រេងឆៅបានធ្លាក់ចុះ ដោយសារតែមានសុទិដ្ឋិនិយម ជុំវិញលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បើទោះបីជានៅខ្វែងគំនិតគ្នាខ្លះ រួមទាំងបញ្ហាបិទខ្ទប់ច្រកសមុទ្រ Hormuz ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន CNA។

ក្នុងការជួញដូរនៅអាស៉ី នាព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងធ្លាក់ចុះប្រហែល ៥ភាគរយ។ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកនៅត្រឹមតម្លៃជាង ៩៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះមកនៅត្រឹមតម្លៃជាង ៩១ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីចុងសប្តាហ៍កន្លទៅថា អាមេរិក និងអ៉ីរ៉ង់ មានការចរចារយ៉ាងទូលំទូលាយលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងនាំទៅដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ យ៉ាងនេះក្តី ភាគីទាំងពីរនៅតែមានជម្លោះលើបញ្ហាលំបាកមួយចំនួន ដោយលោក ត្រាំ ក៏បានប្រាប់អ្នកតំណាងរបស់លោក ថាកុំឱ្យប្រញាប់ប្រញាល់សម្រេចកិច្ចព្រមព្រៀងណាមួយ ជាមួយអ៉ីរ៉ង់ផងដែរ៕