* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កប៉ាល់ដឹកប្រេង និងឧស្ម័ន LNG របស់មជ្ឈិមបូព៌ា ចេញពីច្រកសមុទ្រ Hormuz ឆ្ពោះទៅប៉ាគីស្ថាន និងចិន (Video inside)

25-05-2026 11:46

(មជ្ឈិមបូព៌ា)៖ កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ (LNG) មួយគ្រឿង បានធ្វើដំណើរចេញតាមច្រក Hormuz ហើយកំពុងឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាន នាថ្ងៃចន្ទនេះ ខណៈកប៉ាល់ដឹក​ប្រេងឆៅរបស់អ៉ីរ៉ាក់មួយគ្រឿង សម្រាប់ឱ្យប្រទេសចិន ក៏បានចាកចេញពីឈូងសមុទ្រមជ្ឈិមបូព៌ាដែរ កាលពីសៅរ៍ចុងសប្តាហ៍មុន បន្ទាប់ពីជាប់គាំងអស់ជិត ៣ខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។

ទិន្និន័យតាមដានចរាចរណ៍ផ្លូវសមុទ្រ LSEG និង Kpler បង្ហាញថា កប៉ាល់ Fuwairit ដឹកឧស្ម័ន LNG កំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz នាថ្ងៃចន្ទនេះ ហើយត្រូវបានគេរំពឹងថានឹងបញ្ចេញទំនិញរបស់ខ្លួន នៅប៉ាគីស្ថាននៅថ្ងៃអង្គារ។ កប៉ាក់ដែលបើកបរក្រោមទង់ជាតិ Bahamas បានចូលផ្ទុកឧស្ម័ន LNG នៅកំពង់ផែ Ras Laffan របស់ប្រទេសកាតា ប្រហែលជានៅថ្ងៃទី២៨ ខែមីនា។

ទិន្នន័យពី LSEG and Kpler បង្ហាញទៀតថា កប៉ាល់ VLCC Eagle Verona ដែលចាកចេញពីច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅរ៍ ត្រូវបានគេរំពឹងថានឹងទៅដល់កំពង់ផែ Ningbo នៅភាគខាងកើតប្រទេសចិន នៅថ្ងៃទី១២ ខែមិថុនា ដើម្បីបញ្ចេញទំនិញរបស់ខ្លួន។ កប៉ាល់ដែលមានទង់ជាតិសិង្ហបុរីនេះ ត្រូវបានជួលដោយក្រុមហ៊ុន Unipec ដែលជាសាខាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់អាស៉ី Sinopec បានផ្ទុកប្រេងឆៅ Basrah ជិត ២លានបារ៉ែល៕