* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បម្រែបម្រួលអាកាសធាតុ គំរាមកំហែងដល់ជីវិត និងភាពរីកលូតលាស់នៃរុក្ខជាតិ នៅជុំវិញពិភពលោក (Video inside)

25-05-2026 14:15

(Reuters)៖ អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា រុក្ខជាតិប៉ុន្មានប្រភេទដែលបង្កើតជាទេសភាព មិនអាចរស់បានដល់ចុងបញ្ចប់នៃសតវត្សនេះទេ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ បានក្លាយជាបញ្ហាជំរុញដ៏ចម្បង ព្រមទាំងការប្រែប្រួលទ្រង់ទ្រាយ ក៏ដូចជាការបាត់បង់ជម្រកដែលរុក្ខជាតិត្រូវការដើម្បីរស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។

ក្រុមអ្នកស្រាវជ្រាវ បានវាស់ស្ទង់លើគំរូនៃរុក្ខជាតិដែលមានផ្លែផ្កាជាច្រើនប្រភេទ ដែលតំណាងឱ្យរុក្ខជាតិស្ទើរតែទាំងអស់លើពិភពលោក ពោលគឺរុក្ខជាតិដែលស្រូបយកទឹក និងមានជាលិកាផ្ទុកសារធាតុចិញ្ចឹម។ អ្នកវិទ្យាសាស្រ្តមើលលើរុក្ខជាតិជាង ៦៧ ០០០ប្រភេទ ពោលគឺប្រហែល ១៨ភាគរយនៃរុក្ខជាតិដែលមានផ្លែផ្កា ដែលគេស្គាល់នៅលើពិភពលោក។

ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថាពី ៧ភាគរយ ទៅ ១៦ភាគរយអាចបាត់បង់ច្រើនជាង ៩០ភាគរយនៃសមត្ថភាពលូតលាស់ ដោយធ្វើឱ្យពួកវាមានហានិភ័យខ្ពស់នៃការផុតពូជ។ ឧទាហរណ៏ ដើមឈើ Catalina ironwood ឬ island ironwood ដែលជាប្រភេទរុក្ខជាតិដ៏កម្រនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានអាយុកាលជាង ៤០០លានឆ្នាំ។

អ្នកស្រាវជ្រាវបានឈានដល់ការប៉ាន់ស្មានរបស់ពួកគេ បន្ទាប់ពីបានពិនិត្យមើលកំណត់ត្រារាប់លាន លើទីតាំងរុក្ខជាតិ ក៏ដូចជាសេណារីយ៉ូនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ សម្រាប់ចាប់ពីឆ្នាំ ២០៨១ ដល់ឆ្នាំ២១០០។ ទីជម្រករបស់រុក្ខជាតិមិនគ្រាន់តែជាសណ្ឋាននៅលើផែនទីប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាលក្ខខណ្ឌនៃតម្រូវការសីតុណ្ហភាព ទឹកភ្លៀង ដី ការប្រើប្រាស់ដី និងលក្ខណៈទេសភាព ដូចជាម្លប់ ជាដើម។

នៅកន្លែងជាច្រើន ការសិក្សាបង្ហាញថា ការប្រែប្រួលអាកាសធាតុកំពុងកាត់បន្ថយការរួមផ្សំទាំងនេះ ដោយបន្សល់ទុកតំបន់ដែលមានលក្ខខណ្ឌត្រូវការសម្រាប់រុក្ខជាតិ តិចជាងមុន។ ចំពោះរុក្ខជាតិ ចលនា ឬការបែកខ្ចាត់ខ្ចាយ ជាធម្មតាកើតឡើងនៅគ្រប់ជំនាន់ តាមរយៈគ្រាប់ពូជ ឬ spores ដែលនាំមកដោយខ្យល់ ទឹក សត្វ ឬទំនាញផែនដី។ ប៉ុន្តែនៅពេលដែលអ្នកស្រាវជ្រាវ ប្រៀបធៀបចលនាជាក់ស្តែងជាមួយសេណារីយ៉ូដែលរុក្ខជាតិ អាចទៅដល់ទីជម្រកដែលសមស្របណាមួយ អត្រានៃការផុតពូជគឺប្រហាក់ប្រហែលគ្នាខ្លាំងណាស់៕