* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឥណ្ឌា ដំឡើងថ្លៃលក់រាយប្រេងឥន្ធនៈជាលើកទី៤ ក្នុងខែឧសភា (Video inside)

25-05-2026 15:42

(ញូវដែលី)៖ ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈរបស់រដ្ឋឥណ្ឌា បានដំឡើងថ្លៃប្រេងម៉ាស៊ូត និងប្រេងសាំង ជាលើកទី៤ ក្នុងខែឧសភានេះ ដើម្បីប្រមូលមកវិញនូវការខាតបង់ ដែលបណ្តាលមកពីតម្លៃប្រេងឆៅខ្ពស់ ដោយសារសង្គ្រាមអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។

ក្រោយការដំឡើងលើកក្រោយនេះ ប្រេងសាំង មានតម្លៃ ១០២,១២រូពី ឬ ១,០៧ដុល្លារក្នុងមួយលីត្រ រីឯម៉ាស៊ូតមានតម្លៃ ៩៥,០២រូពី ឬ ០,៩៩ដុល្លារក្នុងមួយលីត្រ។

ការកើនឡើងនូវតម្លៃប្រេងឆៅ និងផលរំខានចំពោះការផ្គត់ផ្គង់ប្រេង បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ⁠បានវាយប្រហារឥណ្ឌា ដែលជាប្រទេសនាំចូល និងអ្នកប្រើប្រាស់ប្រេងធំជាងគេទី ៣របស់ពិភពលោក។ ទីក្រុង New Delhi ក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងផងដែរ ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្រេងឥន្ធនៈ និងគ្រប់គ្រងថ្លៃចំណាយនាំចូលប្រេង ខណៈដែលអ្នកបង្កើតគោលនយោបាយ កំពុងទប់ទល់នឹងបញ្ហាថាមពលរយៈពេលយូរ៕