* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់ថាសម្រេចបានវឌ្ឍនភាពលើចំណុចច្រើនជាមួយអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងនឹងមិនទាន់អាចឈានដល់ឆាប់ៗទេ (Video inside)

25-05-2026 16:21

(តេហេរ៉ង់)៖ នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ អ៉ីរ៉ង់បាននិយាយថា ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន សម្រេចបានវឌ្ឍនភាពលើចំណុចជាច្រើន ក្នុងកិច្ចប្រឹងប្រែងចរចា ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយមួយ នឹងមិនទាន់អាចឈានដល់ក្នុងពេលឆាប់ៗទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បានលើកឡើងដូច្នេះថា «វាត្រឹមត្រូវដែលនិយាយថា ពួកយើងបាន​ឈានដល់ការសម្រេចចិត្តលើមួយភាគធំ នៃបញ្ហានានាដែលត្រូវបានពិភាក្សា ប៉ុន្តែការនិយាយថា​ វាមានន័យការចុះកិច្ចព្រមព្រៀងនឹងធ្វើឡើងឆាប់ៗ គឺពុំមាននរណា អាចធ្វើការអះអាងបែបនេះឡើយ»

លោក Baqaei បានគូសបញ្ជាក់ថា អ៉ីរ៉ង់កំពុងផ្តោតការចរចាជាចម្បង ដើម្បីបិទបញ្ចប់សង្រ្គាម និងមិនមែនកំពុងពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរទេ ហើយលោកបាននិយាយថា ការផ្លាស់ប្តូរគោលជំហរចុះឡើង និងការចេញសេចក្តីថ្លែងការណ៍ផ្ទុយម្តងហើយម្តងទៀត ដោយទីក្រុងវ៉ាស៉ីនតោន គឺជាឧបសគ្គរារាំងការឈានដល់​កិច្ចព្រមព្រៀងណាមួយ។ បើតាមអ្នកនាំពាក្យអ៉ីរ៉ង់ បញ្ហាកម្មវិធីនុយក្លេអ៊ែរ នឹងត្រូវលើកមកពិភាក្សា លុះត្រាតែនៅក្រោយពេល ​ភាគីទាំងពីរឯកភាពគ្នាលើក្របខណ្ឌ សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា កិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់​សង្រ្គាមជាមួយអ៉ីរ៉ង់ អាចលេចចេញរូបរាងនៅថ្ងៃចន្ទនេះ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមន្រ្តី​របស់លោក មិនឱ្យប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ សង្រ្គាមអាមេរិកនិងអ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ប៉ុន្តែការប្រយុទ្ធគ្នាត្រូវបានផ្អាក ក្រោមបទឈប់បាញ់៕