* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រមុខ WHO ព្រមានថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺអេបូឡា កំពុងដើរលឿនជាងកិច្ចប្រឹងប្រែងទប់ស្កាត់ (Video inside)

25-05-2026 21:35

(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះ បានថ្លែងថា ការផ្ទុះឡើង និងរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ អេបូឡា (Ebola) នៅក្នុងប្រទេសកុងហ្គោ (DR Congo) និងអ៊ូហ្គង់ដា (Uganda) កំពុងមានសន្ទុះលឿនជាងកិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងទប់ស្កាត់ ខណៈដែលតួលេខចុងក្រោយនៃអ្នកសង្ស័យស្លាប់បានកើនដល់ ២២០នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់សហភាពអាហ្វ្រិក (African Union) លោក ថេដ្រូស (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា ភាពយឺតយ៉ាវក្នុងការរកឃើញករណីឆ្លងទាន់ពេលវេលា បានធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះត្រូវធ្វើការងារ «ដេញតាមពីក្រោយ» ស្ថានការណ៍ ហើយជំងឺរាតត្បាតនេះអាចនឹងប្រែក្លាយទៅជាអាក្រក់ជាងនេះ មុនពេលអាចគ្រប់គ្រងបាន។ លោកបានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកុងហ្គោ ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ នៅថ្ងៃអង្គារ រួមជាមួយមន្ត្រីជាន់ខ្ពស់ WHO ទទួលបន្ទុកគ្រោះអាសន្នសុខភាពមួយរូបទៀត។

កាលពីព្រឹកថ្ងៃចន្ទ ប្រទេសជិតខាងអ៊ូហ្គង់ដា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺអេបូឡាចំនួន ២ករណីបន្ថែមទៀត ដែលធ្វើឱ្យតួលេខអ្នកឆ្លងបញ្ជាក់ជាផ្លូវការកើនដល់ ៧ករណី។ លោក ថេដ្រូស បានព្រមានថា បណ្តាប្រទេសដែលមានព្រំដែនជាប់នឹងកុងហ្គោ កំពុងស្ថិតក្នុងហានិភ័យខ្ពស់ ហើយត្រូវតែចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

គួរបញ្ជាក់ថា WHO បានប្រកាសចាត់ទុកការផ្ទុះឡើងនូវវីរុសអេបូឡាប្រភេទកម្រ Bundibugyo នេះ ថាជាគ្រោះអាសន្នសុខភាពសាធារណៈដែលគួរឱ្យព្រួយបារម្ភជាអន្តរជាតិ។ កិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនេះ កំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែបញ្ហាអសន្តិសុខនៅក្នុងខេត្ត Ituri និង North Kivu របស់កុងហ្គោ ព្រមទាំងការដែលពិភពលោកនៅមិនទាន់មានវ៉ាក់សាំងផ្លូវការណាមួយ សម្រាប់ប្រឆាំងនឹងវីរុសប្រភេទនេះនៅឡើយទេ៕