* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សាសនិកឥស្លាមជាង ១,៥លាននាក់ ចាប់ផ្តើមប្រារព្ធពិធីបុណ្យធម្មយាត្រាហាជ្ជ នៅក្នុងទីក្រុង Mecca

25-05-2026 23:02

(ម៉ិកកា)៖ សាសនិកឥស្លាមជាង ១,៥លាននាក់មកពីជុំវិញពិភពលោក នៅថ្ងៃចន្ទ បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅក្នុងទីក្រុងពិសិដ្ឋម៉ិកកា (Mecca) នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីប្រារព្ធពិធីបុណ្យធម្មយាត្រាប្រចាំឆ្នាំ​​ ហាជ្ជ (Hajj)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមអ្នកធ្វើធម្មយាត្រាដែលស្លៀកសម្លៀកបំពាក់ពណ៌ស បានធ្វើដំណើរតាមរថយន្តក្រុង និងដោយថ្មើរជើង ទៅដល់ជំរំតង់ដ៏ធំល្វឹងល្វើយនៅតំបន់មីណា (Mina) បន្ទាប់ពីបានដើរប្រទក្សិណ ៧ជុំ ជុំវិញប្រអប់គូបពណ៌ខ្មៅដ៏ធំ ដែលគេស្គាល់ថា​ កាក្ពះ (Kaaba) នៅវិហារឥស្លាម Grand Mosque ក្នុងទីក្រុងម៉ិកកា។

ដោយសារសីតុណ្ហភាពនៅតំបន់នោះបានហក់ឡើងដល់ ៤៥អង្សាសេ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ប្រើប្រាស់ឆ័ត្រ និងកាត់បន្ថយការនៅក្រោមកម្តៅថ្ងៃផ្ទាល់ ដើម្បីការពារហានិភ័យនៃជំងឺគាំងបេះដូង និងការបាត់បង់ជាតិទឹក។

គួរបញ្ជាក់ថា ទោះបីជាស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងជួបប្រទះភាពតានតឹង និងអសន្តិសុខដោយសារសង្គ្រាមក៏ដោយ ក៏មន្ត្រីអារ៉ាប៊ីសាអូឌីតបានកត់សម្គាល់ថា ចំនួនអ្នកធ្វើធម្មយាត្រាមកពីក្រៅប្រទេសក្នុងឆ្នាំនេះ មានការកើនឡើងច្រើនជាងឆ្នាំមុនទៅទៀត។ ដើម្បីធានាសុវត្ថិភាព ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតក៏បានរៀបចំដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនៅជាយទីក្រុងម៉ិកកា ដើម្បីទប់ទល់នឹងការគំរាមកំហែងនានាផងដែរ៕