* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យោធាអាមេរិក បើកការវាយប្រហារថ្មីមួយលើអ៉ីរ៉ង់ នៅចំពោះមុខកិច្ចចរចាសន្តិភាព (Video inside)

26-05-2026 08:24

(វ៉ាស៊ីនតោន)៖ ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារថ្មីមួយលើទីតាំងបាញ់មីស៊ីល ស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៉ីរ៉ង់ រួមទាំងទូកដែលកំពុងព្យាយាមដាក់ពង្រាយគ្រាប់មីន កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ចំពេលក្រុមអ្នកចរចាអ៉ីរ៉ង់បានធ្វើដំណើរទៅដល់ទីក្រុងដូហា ប្រទេសកាតាសម្រាប់កិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យ CENTCOM លោក Tim Hawkins បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងអាមេរិកបានដឹកនាំការវាយប្រហារស្វ័យការពារខ្លួន លើភាគខាងត្បូងអ៉ីរ៉ង់ នៅថ្ងៃនេះ (ថ្ងៃចន្ទ) ដើម្បីការពារកងកម្លាំងរបស់យើងពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងអ៉ីរ៉ង់»។ អ្នកនាំពាក្យ CENTCOM មិនបានផ្ដល់ព័ត៌មាន អ្វីលម្អិតនោះទេ ដោយគ្រាន់តែបន្ថែមថាគោលដៅដែលត្រូវបានវាយប្រហារក្នុងនោះរួមមានទីតាំងបាញ់មីស៊ីល និងទូកដែលកំពុងព្យាយាមដាក់ពង្រាយគ្រាប់មីន។

ការវាយប្រហារជាថ្មីរបស់យោធាអាមេរិកកំពុងបង្កការគំរាមកំហែងដល់បទឈប់បាញ់មានភាពផុយស្រួយស្រាប់ដែលបានចូលជាធរមានកាលពីថ្ងៃ៨ ខែមេសា ខណៈអាមេរិក និងអ៉ីរ៉ង់ព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយសំដៅបិទបញ្ចប់មួយដែលបាន និងកំពុងធ្វើឱ្យរង្គោះរង្គើរដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz ធ្វើឱ្យតម្លៃថាមពលឡើងថ្លៃ។

ក្ដីសង្ឃឹមថានឹងមានឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ ក៏កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ ក្រោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រកាសពីការតាំងចិត្តវាយបំបាក់ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសលីបង់។ លក្ខខណ្ឌបិទបញ្ចប់របស់អ៉ីរ៉ង់ក៏មានរួមបញ្ចូលដែរ ការបិទបញ្ចប់សង្រ្គាមនៅលីបង់៕