* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ីគំរាមបើកការវាយប្រហារលើទីក្រុងកៀវ ជំរុញឱ្យជនបរទេសចាកចេញឱ្យបានឆាប់ (Video inside)

26-05-2026 08:45

(កៀវ)៖ រុស្ស៉ី កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីផែនការបើកការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើគោលដៅទាំងឡាយក្នុងទីក្រុងកៀវ ដែលមានពាក់ព័ន្ធនឹងយោធាអ៊ុយក្រែន រួមទាំងអគារ ឬទីស្នាក់ការរដ្ឋាភិបាល ជាមួយការជំរុញឱ្យជនបរទេសចាកចេញ មួយថ្ងៃបន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើរដ្ឋធានីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក៏ប៉ុន្តែព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវកុំចុះញ៉មទៅនឹងការសម្លុតគំរាមរបស់រុស្ស៉ី ខណៈប្រមុខបេសកកម្មការទូត នៃសហភាពអឺរ៉ុប ក្នុងទីក្រុងកៀវបាននិយាយថាបណ្ដាប្រទេសជាសមាជិកទាំង២៧ នឹងមិនចាកចេញទៅទីណានោះទេ។ បើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសរុស្ស៉ី រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទថាការវាយប្រហារណាមួយរបស់រុស្ស៉ីធ្វើឡើងជាការសងសឹក ទៅនឹងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ប្រព្រឹត្តដោយរបបទីក្រុងកៀវប្រឆាំងនឹងជនស៊ីវិលក្នុងប្រទេសរុស្ស៉ី។

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថាកងកម្លាំងប្រដាប់អាវុធរុស្ស៉ីកំពុងចាប់ផ្ដើមបើកការវាយប្រហារជាលក្ខណៈប្រព័ន្ធលើគោលដៅស្ថិតក្នុងទីក្រុងកៀវ ដែលត្រូវបានប្រើប្រាស់ជាតម្រូវការចាំបាច់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ព្រមទាំងអគារ ឬទីស្នាក់ការរដ្ឋាភិបាល ឬក៏ទីបញ្ជាការយោធាដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើការសម្រេចចិត្ត។ សេចក្ដីថ្លែងការណ៍នេះក៏បានជំរុញផងដែរឱ្យ ជនបរទេសក្នុងនោះរួមមានទាំងមន្ត្រីទូតចាកចេញពីទីក្រុងកៀវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕