* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាសលើលីបង់ ខណៈលោក Netanyahu ប្ដេជ្ញាវាយបំបាក់ហេសបូឡា (Video inside)

26-05-2026 09:35

(បេរូត)៖ យោធាអ៉ីស្រាអែលបានបង្កើនការវាយប្រហារលើភាគខាងត្បូងនៃប្រទេសលីបង់ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu​ បាននិយាយថារូបលោកបានបញ្ជាឱ្យយោធាអ៉ីស្រាអែលបង្កើនការវាយលុករបស់ខ្លួនក្នុងប្រទេសលីបង់ នៅក្រោមកិច្ចប្រឹងប្រែងមួយដើម្បី វាយបំបាក់ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលធ្វើឡើង ចំពេលសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងព្យាយាមបង្ហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់ សង្រ្គាម ដែលក្នុងនោះអាចនឹងរួមបញ្ចូលទាំងសមរភូមិនៅលីបង់ជាទីដែលអ៉ីស្រាអែល និងក្រុមហេសបូឡាកំពុងវាយប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី២ ខែមីនាមក។

ទោះបីជាមានបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសាមកក៏ដោយ ក៏អ៉ីស្រាអែល និងក្រុមហេសបូឡានៅតែបន្តបាញ់ប្រយុទ្ធគ្នាស្ទើរតែរៀងរាល់ថ្ងៃ។ «ខ្ញុំបានចេញបញ្ជាឱ្យបង្កើនប្រតិបត្តិការយោធារបស់យើង...ដើម្បីវាយបំបាក់ពួកគេ (ហេសបូឡា)»។ នេះជាការលើកឡើងរបស់លោក Netanyahu ក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូបង្ហោះលើឆាណែល Telegram របស់លោក។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលលីបង់ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ចាប់តាំងពីដើមខែមីនាមក បានសម្លាប់មនុស្សច្រើនជាង ៣១០០នាក់។ យោធាអ៉ីស្រាអែល កាលពីថ្ងៃចន្ទក៏បានប្រកាសដែរថាទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងលីបង់ ធ្វើឱ្យចំនួនទាហានអ៉ីស្រាអែលស្លាប់ ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយហេសបូឡា កើនដល់ ២៣នាក់៕