* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមប្រទេស Quad នឹងស្វែងរកការពង្រឹងគោលជំហររួមឡើងវិញ នៅពេលដែលបណ្តារដ្ឋមន្រ្តីការបរទេសជួបគ្នា (Video inside)

26-05-2026 11:04

(ញូវដែលី)៖ រដ្ឋមន្ត្រីការបរទេសមកពីអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក នឹងជួបប្រជុំ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវដែលី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលផ្តុំថាមពលឡើងវិញ នៅក្នុងក្រុមប្រទេសដែលផ្តោតលើតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ដែលគេស្គាល់ថាជា Quad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក S Jaishankar រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងក្លាយជាជំនួបលើកទី៣ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤។

ប្រទេសទាំង ៤ រំពឹងថាមានកិច្ចប្រជុំកំពូលក្នុងប្រទេសឥណ្ឌាឆ្នាំមុន ប៉ុន្តែវាមិនបានកើតឡើងឡើយ ដោយនៅពេលនោះមានភាពតានតឹងរវាងលោក ត្រាំ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ជុំវិញកត្តាពន្ធគយរបស់ទីក្រុងវ៉ាស៉ីនតោន និងបញ្ហាផ្សេងៗទៀត។

ប៉ុន្តែសម្រាប់ឆ្នាំនេះ Quad ដែលមានការព្រួយបារម្ភដូចគ្នា អំពីអំណាចដែលកំពុងរះឡើងរបស់ចិន ហើយលោក Rubio ដែលទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា «ឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហ»

នៅក្នុងប្រទេសឥណ្ឌា លោក Rubio បាននិយាយថា «យើងមិនគ្រាន់តែចង់ឱ្យ Quad ក្លាយជាកិច្ចប្រជុំពាក់កណ្តាលប្រចាំឆ្នាំ នៃបណ្តាប្រទេសដែលមានគំនិតដូចគ្នានោះទេ យើងក៏​ចង់​ឱ្យ​វា​ក្លាយ​ជា​វេទិកា​មួយ​ដែល​យើងនឹង​បន្ត​ភាពជា​ដៃគូ​នានាផងដែរ»