* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Rubio ថាកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់នៅតែអាចទៅរួច ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ទោះអាមេរិកបើកការវាយប្រហារជាថ្មី (Video inside)

26-05-2026 13:10

(ឥណ្ឌា)៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ នៅតែអាចទៅរួច បើទោះបីជាយោធាអាមេរិក​ បានបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ដែលធ្វើឱ្យកាន់តែរង្គោះរង្គើបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា លោក Rubio បាននិយាយដូច្នេះថា «ថ្ងៃនេះមានកិច្ចពិភាក្សា​ប្រព្រឹត្តទៅនៅកាតា ដូច្នេះយើងនឹងរង់ចាំមើលថា តើយើងមានវឌ្ឍនភាពឬអត់។ ខ្ញុំយល់ថា មានការជជែកគ្នាទៅមកច្រើន​ជុំវិញភាសាជាក់លាក់ នៅក្នុងឯកសារដើម ហេតុនេះហើយ វានឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃទៀត»។ លោក Rubio បានបន្ថែមថា «លោកប្រធានាធិបតី (ត្រាំ) បានបង្ហាញក្តីបំណងដើម្បីសម្រេចវា ពោលគឺលោកនឹងសម្រេចឱ្យបានកិច្ចព្រមព្រៀងដែលល្អមួយ ឬក៏នឹងគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់តែម្តង»

គួរបញ្ជាក់ថា ការវាយប្រហារថ្មីរបស់អាមេរិកធ្វើឡើង ស្របពេលក្រុមអ្នកចរចារបស់អ៉ីរ៉ង់ បានទៅដល់ទីក្រុង Doha ដើម្បីចូលរួម​កិច្ចពិភាក្សាជុំចុងក្រោយបង្អស់ ស្តីពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ហើយនាពេលនេះកំពុង​ស្ថិតក្រោមបទឈប់បាញ់៕