* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* UPDATE: ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីការបរទេសអាមេរិក៖ ទីក្រុងវ៉ាស៉ីនតោន នៅតែមានឆន្ទៈជួយស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន (Video inside)

26-05-2026 14:27

(ឥណ្ឌា)៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយរុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើអ៊ុយក្រែន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ទីក្រុងវ៉ាស៉ីនតោននៅតែមានឆន្ទៈជានិច្ច ដើម្បីជួយសម្រុះសម្រួលរកទីបញ្ចប់ សម្រាប់សង្រ្គាមរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងទស្សនកិច្ចនៅប្រទេសឥណ្ឌា និងបន្ទាប់ពីជួបសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov លោក Rubio បានលើកឡើងដូច្នេះថា «រាល់ពេលដែលអ្នកឃើញការវាយប្រហារធំៗបែបនេះពីសំណាក់​ភាគីម្ខាង ឬមួយក៏ភាគីម្ខាងទៀត វាគឺជាការក្រើនរំលឹកអំពីមូលហេតុដែលនេះ គឺជាសង្រ្គាមដ៏អាក្រក់មួយ ដែលឥឡូវបានបន្តអូសបន្លាយ​យូរជាងសង្រ្គាមលោកលើកទី២ទៅទៀត ហើយវាត្រូវតែឈានដល់ទីបញ្ចប់»។ លោក Rubio បាននិយាយថា «សហរដ្ឋអាមេរិក ត្រៀមលក្ខណៈជាស្រេច ក្នុងការធ្វើគ្រប់យ៉ាងតាមតែអាចទៅរួច ដើម្បីជួយជំរុញឱ្យឈានដល់ទីបញ្ចប់នៃសង្រ្គាមមួយនេះ ហើយសង្ឃឹមថា ឱកាសនឹងលេចឡើងដោយខ្លួនឯង នៅពេលណាមួយ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ រុស្ស៉ីបាននិយាយថា ខ្លួនគ្រោងបើកការវាយប្រហារថែមទៀតលើទីក្រុងកៀវ ក្នុងនោះរួមមានទាំង​មូលដ្ឋាននៃកន្លែងធ្វើការសម្រេចចិត្ត បន្ទាប់ពីបានបាញ់ដ្រូននិងមីស៉ីលលើអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ សម្លាប់មនុស្ស​៤នាក់។ តាមក្រសួងការបរទេសរុស្ស៉ី អំឡុងកិច្ចសន្ទនាទូរសព្ទជាមួយលោក Rubio លោក Lavrov បានទទូចឱ្យអាមេរិក ជម្លៀសមន្រ្តីការទូតចេញពីស្ថានទូតខ្លួននៅទីក្រុងកៀវ ខណៈលោក Rubio បានប្រាប់ក្រុមអ្នកកាសែតថា រុស្ស៉ីបានផ្ញើសារជូនដំណឹងទៅកាន់ស្ថានទូតទាំងអស់ មិនមែនត្រឹមស្ថានទូតអាមេរិកទេ៕