* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្ដក្រពើហា
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូរ៉េខាងត្បូង មានគោលដៅដាក់ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូង នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ (Video inside)

26-05-2026 14:55

(សេអ៊ូល)៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បាននិយាយថា កូរ៉េខាងត្បូង នឹងព្យាយាមដាក់ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន ឱ្យបាននៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ក្រោមកម្មវិធីថ្មីមួយ ដែលមានគោលដៅទប់ទល់ ការគំរាមកំហែងមីស៉ីលនិងនុយក្លេអ៊ែរ ដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ahn បានបន្តថា នាវាមុជទឹកខាងលើនឹងប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមដែលចម្រាញ់កម្រិតទាប ហើយនាវានោះនឹងត្រូវអភិវឌ្ឍ ក៏ដូចជាសាងសង់នៅកូរ៉េខាងត្បូង។ លោកបានគូសបញ្ជាក់ថា កម្មវិធីនេះនឹងពឹងផ្អែក​លើឧស្សាហកម្មនុយក្លេអ៊ែរ​​ ឧស្សាហកម្មផលិតនាវា និងឧស្សាកម្មការពារជាតិរបស់កូរ៉េខាងត្បូងផ្ទាល់ ហើយទន្ទឹមគ្នានោះ នឹងបន្តរក្សាការប្តេជ្ញារបស់ទីក្រុងសេអ៊ូល ចំពោះការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

លោករដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានបន្តថា ទីក្រុងសេអ៊ូលនឹងធ្វើការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អំឡុងដំណើរការនៃការទទួលបានឥន្ធនៈអ៊ុយរ៉ាញ៉ូម ដើម្បីធានាការមិនរីកសាយនុយក្លេអ៊ែរ ហើយក៏នឹងសហការផងដែរជាមួយ​ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។ បើតាមលោក Ahn ផែនការខាងលើ មានគោលដៅចង់ឱ្យនាវាមុជទឹក១គ្រឿងដំបូង សាងសង់រួចហើយដាក់ចេញ នៅខ្ទង់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ព្រមទាំងអាចធ្វើប្រតិបត្តិការជាផ្លូវការ នៅអំឡុងពេលប៉ុន្មានឆ្នាំ ​បន្ទាប់ពីនោះ។

គួរបញ្ជាក់ថា តាមរដ្ឋាភិបាលកូរ៉េខាងត្បូង ម៉ាស៉ីននុយក្លេអ៊ែរនឹងផ្តល់ឱ្យនាវាមុជទឹកស៊េរីថ្មីក្រោមកម្មវិធីខាងលើ នូវសមត្ថភាពស្ថិតក្នុង​ផ្ទៃទឹកបានរយៈពេលយូរខ្លាំង ហើយធានានូវចល័តភាពប្រសើរឆ្ងាយជាងមុន ធៀបនឹងនាវាមុជទឹកធម្មតាៗ ដែលទីក្រុងសេអ៊ូលមានសព្វថ្ងៃ៕