* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចិន និងប៉ាគីស្ថានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅ និងមានបំណងកែលម្អច្រករបៀងសេដ្ឋកិច្ច (Video inside)

26-05-2026 15:14

(ប៉េកាំង)៖ ចិន និងប៉ាគីស្ថាន បានឈានដល់ការឯកភាពទូលំទូលាយថ្មីមួយ លើការធ្វើឱ្យកាន់តែស៉ីជម្រៅ នូវទំនាក់ទំនងយុទ្ធសាស្ត្រ ដើម្បីពង្រឹងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចរួម និងបង្កើតកំពង់ផែ Gwadar ជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦។

ការកត់សម្គាល់នេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីជំនួបនៃនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif ជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang។ សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា «ប្រទេសទាំងពីរស្វាគមន៍ភាគីទីបី ក្នុងការចូលរួមក្នុងការអភិវឌ្ឍ ច្រករបៀងសេដ្ឋកិច្ចចិន និងប៉ាគីស្ថាន (CPEC)ក្រោមគំរូដែលបានព្រមព្រៀងគ្នា»

ចិន និងប៉ាគីស្ថាន ព្រមព្រៀងលើកកម្ពស់គុណភាព CPEC ដែលជាគម្រោងសំខាន់ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន អភិវឌ្ឍកំពង់ផែ Gwadar របស់ប៉ាគីស្ថាន និងពង្រឹងការតភ្ជាប់ផ្លូវ និងកំពង់ផែ។ ផែនការទាំងនេះរួមបញ្ចូលផ្លូវ Khunjerab Pass និងការធ្វើឱ្យប្រសើរឡើងនៃផ្លូវ Karakoram ដែលជាផ្លូវតភ្ជាប់ផ្លូវគោកដ៏សំខាន់រវាងចិន និងប៉ាគីស្ថាន។

ប៉ាគីស្ថាន ក៏បានសន្យាជំរុញសន្តិសុខ និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសុវត្ថិភាពរបស់ពលករចិន និងការវិនិយោគនៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាក្តីកង្វល់ធំសម្រាប់ប៉េកាំង បន្ទាប់ពីមានករណីវាយប្រហារម្តងហើយម្តងទៀត ដោយក្រុមសកម្មប្រយុទ្ធលើជនជាតិ និងគម្រោងរបស់ខ្លួន។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ខណៈដែលទីក្រុងអ៉ីស្លាម៉ាបាដ ស្វែងរកការវិនិយោគថ្មីៗ ចំពេលមានភាពតានតឹងជាមួយអាហ្វហ្កានីស្ថាន និងការចូលរួមសម្រុះសម្រួលក្នុងសង្គ្រាមអ៉ីរ៉ង់៕