* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រោយកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីការបរទេស ក្រុមប្រទេស Quad ប្រកាសកិច្ចសហប្រតិបត្តិការដែនសមុទ្រ និងរ៉ែសំខាន់ (Video inside)

26-05-2026 15:56

(ញូវដែលី)៖ សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន ដែលជាសមាជិកនៃក្រុមប្រទេស Quad បានប្រកាសកិច្ចសហប្រតិបត្តិការថ្មីដែនសមុទ្រ និងរ៉ែសំខាន់ៗ បន្ទាប់ពីមានមន្ទិលសង្ស័យជុំវិញការប្តេជ្ញាចិត្ត និងភាពខ្វែងគំនិតគ្នាលើបញ្ហាអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តី Quad លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថា ប្រទេសទាំង ៤ នឹងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមដែនសមុទ្រចំនួនពីរ ដែលរួមបញ្ចូលសមត្ថភាពឃ្លាំមើល និងការផ្តល់នូវព័ត៌មានអំពីពេលវេលាជាក់ស្តែង សម្រាប់ចរាចរណ៍ពាណិជ្ជកម្មនៅសមុទ្រ។

សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ គឺជា​ពាក្យ​គន្លឹះ​របស់​ទីក្រុង​វ៉ាស៉ីនតោន​ជា​យូរ​មក​ហើយ​ សម្រាប់​ការ​ប្រឆាំង​នឹង​ការទាមទារ​របស់​ចិន​នៅ​ដែនសមុទ្រ ដែល​ជា​ក្តីបារម្ភ​ពិសេស​សម្រាប់​ជប៉ុន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សា គឺអំពីឥណ្ឌូប៉ាស៉ីហ្វិក ដែលជាដែនកំណត់ជាក់លាក់នៃ Quad។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានឱ្យដឹងថា Quad កំពុងសហការជួយដល់ការអភិវឌ្ឍកំពង់ផែហ្វីជី ដែលជាប្រទេសកោះសំខាន់មួយ នៅប៉ាស៉ីហ្វិកខាងត្បូង ដែលចិនកំពុងមានឥទ្ធិពលខ្លាំងឡើង។

តាមលោក Rubio, Quad ក៏នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗផងដែរ ចំពោះមុខក្តីបារម្ភចំពោះការគ្រប់គ្រងរបស់ចិន នៅក្នុងធនធានគន្លឹះនៃវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់៕