* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេដឹកនាំកំពូលអ៉ីរ៉ង់ ថាតំបន់មជ្ឈិមបូព៌ានឹងលែងបម្រើជាខែលការពារ សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ (Video inside)

26-05-2026 16:52

(តេហេរ៉ង់)៖ ក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Mojtaba Khamenei បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ថា បណ្តាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងលែង​បម្រើជាខែលការពារសម្រាប់មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសារនាឱកាសបុណ្យអ៉ីស្លាម Eid al-Adha លោក Khamenei ដែលមិនធ្លាប់បង្ហាញវត្តមានជាសាធារណៈឡើយ គិតចាប់តាំងពីលោកឡើងកាន់អំណាច កាលពីខែមីនា បាននិយាយដូច្នេះថា «អ្វីដែលច្បាស់នៅក្នុងរឿងនេះ គឺទ្រនិចពេលវេលានឹងមិនវិលត្រឡប់ក្រោយទេ ហើយប្រទេសនិងទឹកដីក្នុងតំបន់នេះ នឹងលែងបម្រើជាខែលការពារទៀតហើយ​សម្រាប់មូលដ្ឋានទ័ពអាមេរិក»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់ ដោយពីមួយថ្ងៃទៅមួយថ្ងៃ គឺឃ្លាតកាន់តែឆ្ងាយទៅៗពីឋានៈចាស់របស់ខ្លួន។

ការអត្ថាធិប្បាយដូចខាងលើរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ ធ្វើឡើងស្របពេលដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន បន្តដោះដូរសំណើនិងការទាមទារទៅវិញទៅមក ក្នុងគោលដៅដើម្បីឈានឱ្យដល់កិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាផ្លូវការ បន្ទាប់ពីវាផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា។ បទឈប់បាញ់មួយបានចូលជាធរមាន តាំងពីថ្ងៃទី៨ ខែមេសា។

កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា អ៉ីរ៉ង់និងអាមេរិកបានឈានដល់ការឯកភាពលើបញ្ហាជាច្រើន ក្នុងកិច្ចប្រឹងប្រែងសំដៅបញ្ចប់សង្រ្គាម ប៉ុន្តែបានព្រមានថា កិច្ចព្រមព្រៀងចុងក្រោយមួយ នឹងមិនទាន់អាចឈានដល់ក្នុងពេលឆាប់ៗនោះទេ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានអះអាងពីការបាញ់ទម្លាក់ដ្រូនអាមេរិក១គ្រឿង ហើយខ្លួនបានបាញ់សំដៅទៅយន្តហោះដទៃទៀត ដែលប៉ុនប៉ងចូលក្នុងដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់ ប៉ុន្តែមិនបានប្រាប់ច្បាស់ថា ឧប្បត្តិហេតុទាំងនោះ បានកើតឡើងនៅពេលណាទេ។ យ៉ាងណាមិញ ការប្រកាសឱ្យដឹងរបស់ IRGC គឺបន្ទាប់ពីយោធាអាមេរិក បានប្រកាសថា ខ្លួនបានបើកការវាយប្រហារថ្មីមួយ លើទីតាំងបាញ់មីស៉ីលស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ រួមទាំងទូកអ៉ីរ៉ង់ ដែលព្យាយាមដាក់ពង្រាយគ្រាប់មីន កាលពីថ្ងៃចន្ទ៕