* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមប្រទេស Quad ព្រមព្រៀងសាងសង់កំពង់ផែនៅហ្វីជី និងចុះកិច្ចព្រមព្រៀងលើរ៉ែសំខាន់ៗ ដើម្បីទប់ទល់ឥទ្ធិពលចិន (Video inside)

26-05-2026 19:53

(ញូវដេលី)៖ រដ្ឋមន្ត្រីការបរទេសនៃបួនប្រទេស រួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមរួមគ្នាសាងសង់កំពង់ផែមួយកន្លែងនៅក្នុងប្រទេសហ្វីជី (Fiji) និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្របដណ្តប់លើធនធានរ៉ែសំខាន់ៗ និងសន្តិសុខថាមពល ដើម្បីស្តារថាមពលថ្មីដល់សម្ព័ន្ធភាពរបស់ពួកគេដែលត្រូវបានគេស្គាល់ថា Quad។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជំនួបដ៏ខ្លីរវាងអ្នកការទូតកំពូលៗ នៃប្រទេសសម្ព័ន្ធមិត្តទាំងបួននេះ បានប្រកាសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នាលើកដំបូងរបស់ខ្លួន គឺកំពង់ផែនៅក្នុងប្រទេសហ្វីជី ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតសមត្ថភាពកំពង់ផែនៅក្នុងតំបន់កោះប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា ក្រុមប្រទេសទាំងបួននេះហាក់បានបាត់បង់សន្ទុះខ្លះៗកាលពីឆ្នាំមុន បន្ទាប់ពីខកខានមិនបានរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំ ដោយសារតែភាពតានតឹងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជុំវិញបញ្ហាពន្ធគយ និងបញ្ហាផ្សេងៗទៀត។

ទោះជាយ៉ាងណា លោក រូប៊ីយ៉ូ បានបញ្ជាក់ថា បច្ចុប្បន្នក្រុម Quad កំពុងចាប់ផ្តើមបង្ហាញពីសមិទ្ធផលពិតប្រាកដ ដោយលោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះគឺជា «សសរស្តម្ភដ៏សំខាន់» នៃយុទ្ធសាស្ត្រសកលរបស់សហរដ្ឋអាមេរិក។ បន្ថែមពីនេះ ក្រុម Quad ក៏បានឯកភាពគ្នាបង្កើតគំនិតផ្តួចផ្តើមស្តីពីសន្តិសុខថាមពលឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្របខណ្ឌគ្រប់គ្រងរ៉ែសំខាន់ៗផងដែរ៕