* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ីរ៉ង់ចោទអាមេរិកថាបំពានបទឈប់បាញ់ ខណៈលោក រូប៊ីយ៉ូ ថាកិច្ចព្រមព្រៀងអាចនឹង «ចំណាយពេលប៉ុន្មានថ្ងៃទៀត» (Video iniside)

26-05-2026 20:29

(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើបទឈប់បាញ់ បន្ទាប់ពីកងទ័ពអាមេរិកបានបើកប្រតិបត្តិការដែលខ្លួនហៅថាជា «ការវាយប្រហារការពារ» នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានថ្លែងថា ការចរចាស្វែងរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនេះ អាចនឹង «ចំណាយពេលប៉ុន្មានថ្ងៃទៀត»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសអ៊ីរ៉ង់ បានចាត់ទុកការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងខេត្ត Hormozgan ជាទីដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថាមានឮសំឡេងផ្ទុះជាច្រើនកាលពីព្រឹកថ្ងៃអង្គារ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដ៏ផុយស្រួយ ដែលមានរយៈពេលជិត ៧សប្តាហ៍មកនេះ។ ការប៉ះទង្គិចគ្នានេះកើតឡើងស្របពេលដែលភាគីទាំងពីរហាក់បង្ហាញពីវឌ្ឍនភាពលើអនុស្សរណៈយោគយល់គ្នា ដែលអាចបញ្ឈប់សង្គ្រាម និងបើកនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឡើងវិញ ព្រមទាំងផ្តល់ពេល ៦០ថ្ងៃសម្រាប់ការចរចាលើបញ្ហាស្មុគស្មាញផ្សេងទៀត ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

យោធាអាមេរិកបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺសំដៅទៅលើគោលដៅនានា រួមទាំងទូកដែលព្យាយាមដាក់មីនក្នុងសមុទ្រ និងទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក រូប៊ីយ៉ូ បានសង្កត់ធ្ងន់ថា ច្រកសមុទ្រហ័រមូស ត្រូវតែបើកដំណើរការឡើងវិញជាដាច់ខាត «ទោះដោយមធ្យោបាយណាក៏ដោយ»។

គួរបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កឱ្យមានវិបត្តិផ្គត់ផ្គង់ប្រេងពិភពលោកដែលមិនធ្លាប់មានពីមុនមក ដោយធ្វើឱ្យតម្លៃប្រេង ឥន្ធនៈ ជី និងស្បៀងអាហារហក់ឡើងយ៉ាងខ្លាំង។ បច្ចុប្បន្ន នាវាដែលហ៊ានឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ មានត្រឹមតែរាប់សិបគ្រឿងប៉ុណ្ណោះ ធៀបនឹងចន្លោះពី ១២៥ ទៅ ១៤០គ្រឿង ក្នុងមួយថ្ងៃមុនពេលសង្គ្រាមផ្ទុះឡើង។ ដំណឹងស្តីពីការវាយប្រហារថ្មីៗរបស់អាមេរិកនេះ ក៏បានរុញច្រានតម្លៃប្រេងឆៅប្រភេទ Brent ឱ្យកើនឡើងជិត ៣ភាគរយ ដល់កម្រិត ៩៨.៩១ដុល្លារក្នុងមួយធុងផងដែរ៕