រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ធ្វេីទស្សនកិច្ចដ៏កម្រនៅកូរ៉េខាងជេីង ក្នុងដំណេីរទៅកាន់កូរ៉េខាងត្បូង (Video inside)
27-05-2026 08:28
(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជេីង KCNA បានរាយការណ៍ នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ថារដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងព្យុងយ៉ាង ហើយបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយមិនលម្អិត KCNA បានឱ្យដឹងថា លោក Balakrishnan និងលោកស្រី Choe ក៏បានផ្លាស់ប្តូរទស្សនគ្នាស្តីពីកិច្ចការតំបន់ និងពិភពលោកផងដែរ។
លោក Balakrishnan ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង បន្ទាប់ពីការឈប់សំចតរបស់លោកនៅកូរ៉េខាងជើងដែលជាដំណើរដ៏កម្រមកកាន់ប្រទេសកូរ៉េទាំងពីរ ដោយបេសកជនសិង្ហបុរី។
គួរបញ្ជាក់ថា លោក Balakrishnan ជាសមាជិកគណៈរដ្ឋមន្ត្រីសិង្ហបុរី នៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨៕




