* ប្រមុខ WHO ស្នើសហរដ្ឋអាមេរិកឈប់បិទខ្ទប់ការនាំចូលប្រេងទៅគុយបា ដោយលើកឡើងពីផលប៉ះពាល់ចំពោះការរស់នៅ
* ចាប់មនុស្ស ២០នាក់ធ្វើចំណាប់ខ្មាំង ក្នុងករណីប្លន់មិនបានសម្រេចនៅកូឡុំប៊ី
* អបអរសាទរ ! ខួបលើកទី២១ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* កងទ័ពកម្ពុជា និងចិន បើកសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ចិនសង្ឃឹមថា ភាគីក្នុងសង្រ្គាមអ៉ីរ៉ង់ នឹងនៅតែបន្តប្តេជ្ញាចំពោះការស្វែងរកសន្តិភាព (Video inside)

27-05-2026 09:55

(យូអិន)៖ កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា រូបលោកសង្ឃឹមថា ភាគីក្នុងជម្លោះអ៉ីរ៉ង់នឹងនៅតែបន្តប្តេជ្ញាគាំទ្របទឈប់បាញ់ ហើយធ្វើសម្បទានទៅវិញទៅមក ដើម្បីនាំសន្តិភាពត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York ក្រោយធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក Wang បានលើកឡើងដូច្នេះថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងអាចនៅតែប្តេជ្ញាគាំទ្របទឈប់បាញ់ ហើយបន្តធ្វើសម្បទានទៅវិញទៅមក ដើម្បីសន្តិភាពអាចត្រឡប់មកវិញ នៅតំបន់មជ្ឈិមបូព៌ា ឱ្យបានឆាប់តាមតែអាចទៅរួច»។

ជាចុងក្រោយ ប្រមុខការទូតចិន បានគូសបញ្ជាក់ថា «ដូចដែលយើងបាននិយាយម្តងហើយម្តងទៀត គឺវាត្រូវប្រើពេលច្រើនជាង​ថ្ងៃត្រជាក់ត្រឹមតែ១ថ្ងៃ ដើម្បីបង្កកទឹកកកកម្រាស់១ម៉ែត្រ ហើយបញ្ហាដែលកើតមានយូរអង្វែងមកហើយ​ គឺមិនអាចដោះស្រាយ​ក្នុងពេលត្រឹម១យប់នោះទេ។ ទោះជាបែបនេះក៏ដោយ រាល់ជំហានឆ្ពោះទៅមុខក្នុងកិច្ចប្រឹងប្រែងចរចា​ នាំមកនូវក្តីសង្ឃឹមបន្ថែម​សម្រាប់សន្តិភាព ហើយបើជម្លោះចប់កាន់តែលឿន គឺមានន័យថា ចំនួនជនស្លូតត្រង់ដែលអាចរងគ្រោះ ក៏ត្រូវបានកាត់បន្ថយផងដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អ៉ីរ៉ង់បានចោទសហរដ្ឋអាមេរិក អំពីការបំពានបទឈប់បាញ់ បន្ទាប់ពីយោធាអាមេរិក បានបើកការវាយប្រហារថ្មីមួយ នៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការចរចារកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាផ្លូវការ អាចនឹងចំណាយពេលប៉ុន្មានថ្ងៃទៀត៕