បទវិភាគ៖ ខិតខំចារទំព័រថ្មីនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះតាមរយៈឥរិយាបថឆ្ពោះទៅរកភាពថ្មី
27-05-2026 19:13
(ប៉េកាំង)៖ ក្នុងបរិបទបច្ចុប្បន្នដែលបម្រែបម្រួលនិម្មាបនកម្មពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ មានសភាពកាន់តែខ្លាំងឡើងៗនិងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាត្រូវបានជំរុញយ៉ាងលឿន តើការអភិវឌ្ឍសេដ្ឋកិច្ចត្រូវក្តាប់ជាប់និន្នាការថ្មីតាមរបៀបណា ? តើកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល នឹងឆ្ពោះទៅរកនវានុវត្តន៍តាមរបៀបណា ?
នាពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ ២០២៦ ដែលបានរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាង ៨០០ រូបដែលមកពីប្រទេសនិងតំបន់ចំនួន ៥១ បានជួបជុំគ្នាដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីកាលានុវត្តភាពថ្មីរបស់ចិនក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជុំវិញក្រោមប្រធានបទ "ឆ្ពោះទៅរកភាពថ្មីនិងតភ្ជាប់អនាគត "។
លោកស្រី Yolanda Díaz Pérez ឧបនាយករដ្ឋមន្ត្រីទីពីររបស់អេស្ប៉ាញ បានលើកឡើងក្នុងពិធីបើកថា ប្រទេសចិនបាននាំមុខគេក្នុងវិស័យថាមពល PV រថយន្តអគ្គិសនីនិងមនុស្សយន្ត ។ សហភាពអឺរ៉ុបនិងប្រទេសចិន គួរបន្តពួតដៃគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗជាសកល បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងដ៏មេត្រីភាពតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ដើម្បីសម្រេចបាននូវពាណិជ្ជកម្មទ្វេភាគី ដែលកាន់តែមានតុល្យភាពនិងកាន់តែមាននិរន្តរភាព។
លោក Stephen Jackson អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសចិន បានថ្លែងថា ទំហំទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញនិងកម្លាំងជាក់ស្តែងផ្នែកនវានុវត្តន៍ឌីជីថល ដែលឈានមុខគេរបស់ប្រទេសចិនព្រមទាំងកិច្ចសហប្រតិបត្តិការដែលមានភាពកាន់តែជិតស្និទ្ធ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ បានបន្តបង្កើតការលានុវត្តភាពអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍរួមជាសកល ។
ពាណិជ្ជកម្មសេវាកម្មគឺជាផ្នែកដ៏សំខាន់នៃពាណិជ្ជកម្មសកលនិងជាវិស័យដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ។ ការបើកទូលាយចំពោះអន្តរជាតិជុំថ្មីរបស់ប្រទេសចិន បានពន្លឿនការឆ្ពោះទៅរកឧស្សាហកម្មសេវាកម្ម ។
លោក Craig Allen អតីតប្រធានគណៈកម្មាធិការពាណិជ្ជកម្មរវាងអាមេរិកនិងចិនទូទាំងសហរដ្ឋអាមេរិក និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Cohen របស់អាមេរិកបានថ្លែងថា ទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លានិងសក្តានុពល នៃតម្រូវការក្នុងស្រុករបស់ចិនដែលត្រូវបានបញ្ចេញជាបន្តបន្ទាប់មិនត្រឹមតែពាក់ព័ន្ធដល់ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធដល់ភាពរឹងមាំនៃប្រព័ន្ធពាណិជ្ជកម្មសកលផងដែរ ។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់របស់ចិនរំពឹងទុកថា នឹងទទួលបានផលិតផលដែលប្រកបដោយគុណភាពកាន់តែខ្ពស់និងសេវាកម្មក ដែលប្រកបដោយកម្រិតកាន់តែខ្ពស់ នេះបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់សហគ្រាសពាហុជាតិទូទាំងពិភពលោក។
សម្លឹងមើលទៅកាន់មជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មសកល ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះក៏បានប្រកាសពី «គំនិតផ្តួចផ្តើមទីក្រុងប៉េកាំង នៃកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្ម និងការវិនិយោគសកល ឆ្នាំ២០២៦ » ផងដែរ ដែលបូករួមទាំង៖ពូនជ្រំកម្លាំងផលិតកម្មគុណភាពថ្មីដើម្បីពង្រីក ចន្លោះអភិវឌ្ឍន៍ថ្មីសម្រាប់កំណើនសេដ្ឋកិច្ចសកល។ ជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី នៃឧស្សាហកម្មសកលដែលប្រកបដោយសុវត្ថិភាព ស្ថិរភាព ភាពរលូននិងប្រសិទ្ធភាពខ្ពស់ ។ ផ្តល់កម្លាំងចលករដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរយៈបញ្ញាសិប្បនិម្មិត ដើម្បីរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីបែបថ្មី សម្រាប់ការអភិវឌ្ឍឌីជីថលនិងឆ្លាតវៃ។ ជំរុញភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងឧស្សាហកម្មសេវាកម្ម និងឧស្សាហកម្មកម្មន្តសាលដើម្បីដឹកនាំការលើកកម្ពស់ គុណភាពនិងលំដាប់ថ្នាក់នៃប្រព័ន្ធឧស្សាហកម្មសកល។ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ នៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មសកល ដើម្បីជំរុញការអភិវឌ្ឍសកលជានិរន្តរភាព។
លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិន សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ នឹងបន្តពង្រីកតួនាទីរបស់ខ្លួន ដើម្បីបង្កើតជាវេទិកាសម្រាប់ជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែច្រើនដែលប្រកបដោយភាពជាក់ស្តែងនិងមានប្រសិទ្ធភាព ពង្រីកក្រុមមិត្តភក្តិលើឆាកអន្តរជាតិ ក្នុងន័យរួមចំណែកថ្មីសម្រាប់ជំរុញការបើកទូលាយចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិន៕





