រុស្ស៊ីទាមទារឱ្យអឺរ៉ុបបង្ហាញភស្តុតាងជុំវិញការចោទប្រកាន់ថា ខ្លួនជាអ្នករំខានប្រព័ន្ធ GPS (Video insdie)

28-05-2026 19:26

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នាថ្ងៃព្រហស្បតិ៍នេហ បានចេញមុខទាមទារឱ្យបណ្តាប្រទេសនៅទ្វីបអឺរ៉ុប បង្ហាញភស្តុតាងច្បាស់លាស់ ជុំវិញការចោទប្រកាន់ដែលថា ទីក្រុងមូស្គូ គឺជាអ្នកនៅពីក្រោយការរំខានដល់ប្រព័ន្ធរុករកទីតាំង (GPS) នៅក្នុងទ្វីបអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីមន្ត្រីលីទុយអានី (Lithuania) កាលពីថ្ងៃអង្គារ បានអះអាងថា ប្រទេសរុស្ស៊ីមានសមត្ថភាពក្លែងបន្លំ និងរំខានសញ្ញា GPS ចូលជ្រៅទៅក្នុងអឺរ៉ុបរហូតដល់កាំ ៤៥០គីឡូម៉ែត្រ ពីតំបន់កាលីនីនក្រាដ (Kaliningrad) របស់ខ្លួន។

គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងនៅឆ្នាំ២០២២មក អឺរ៉ុបតែងតែចោទប្រកាន់រុស្ស៊ីពីការរំខានប្រព័ន្ធអេឡិចត្រូនិក ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីតែងតែបដិសេធ ដោយចាត់ទុកថាវាជាល្បិចលាបពណ៌របស់លោកខាងលិច។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «សូមឱ្យពួកគេបង្ហាញភស្តុតាងខ្លះៗមកសិនមក ទើបយើងអាចជជែកគ្នាបាន។ រហូតមកដល់ពេលនេះ វាគ្រាន់តែជាពាក្យសម្តីទទេប៉ុណ្ណោះ ហើយអ្នកមិនអាចជឿជាក់តែលើពាក្យសម្តីរបស់ពួកគេបានទេ»៕