អាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាពបឋម ខណៈកំពុងរង់ចាំការអនុម័តចុងក្រោយពីលោក ដូណាល់ ត្រាំ (Video insdie)
28-05-2026 22:42
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៦០ថ្ងៃ ដើម្បីបន្តពន្យារបទឈប់បាញ់ និងបើកការចរចាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះនៅទាមទារការអនុម័តចុងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឡើយ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters យោងតាមរបាយការណ៍របស់ Axios ដែលផ្អែកលើប្រភពពីមន្ត្រីអាមេរិកពីររូប នាថ្ងៃព្រហស្បតិ៍នេះ៕




