លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រី Jennifer Simons ប្រធានាធិបតីសូរីណាម ផ្ញើសារលិខិតជូនគ្នាដើម្បីអបអរសាទខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសូរីណាម
29-05-2026 16:14
(ប៉េកាំង)៖ នៅថ្ងៃទី ២៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Jennifer Simons ប្រធានាធិបតីសូរីណាម បានផ្ញើសារលិខិតជូនគ្នាដើម្បីអបអរសាទរ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសូរីណាម។
លោក Xi Jinping បានលើកឡើងថា មិត្តភាពរវាងចិន និងសូរីណាមមានប្រវត្តិសាស្ត្រយូរលង់ ហើយឆ្លងកាត់ ពេលវាលាកាន់តែយូរកាន់តែរឹងមាំ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-សូរីណាម ហើយមានឆន្ទៈធ្វើការជាមួយលោកស្រីប្រធានាធិបតី និងចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី ដើម្បីបង្កើនការកសាងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ បន្តវេនមិត្តភាពប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យឱ្យទទួលលទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងរួមគ្នាចារទំព័រថ្មី នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រចិន-សូរីណាម។
លោកស្រី Simons បានថ្លែងថា បន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៥០ឆ្នាំមក ទំនាក់ទំនងសូរីណាម-ចិនបានអភិវឌ្ឍ ប្រកបដោយចីរភាពនិងស៊ីជម្រៅ មិត្តភាពរវាងប្រទេសទាំងពីរមានភាពរឹងមាំនិងជ្រាលជ្រៅ ហើយកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ មានភាពកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ។ ខ្ញុំយកចិត្តទុកដាក់ ខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយរំពឹងទុកថាប្រទេសយើងទាំងពីរនឹងបង្កើនសាមគ្គីភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួម ស្តីពីវិបុលភាពនិងការអភិវឌ្ឍ៕
វិទ្យុមិត្តភាពកម្ពុជាចិន




