លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Van der Bellen ប្រធានាធិបតីអូទ្រីស ផ្ញើសារលិខិតជូនគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួប៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអូទ្រីស
29-05-2026 16:16
(ប៉េកាំង)៖ ថ្ងៃទី២៨ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Van der Bellen ប្រធានាធិបតីអូទ្រីស បានផ្ញើសារលិខិតជូនគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០១៨ ខ្ញុំនិងលោកប្រធានាធិបតី បានរួមគ្នាកំណត់ឋានៈថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនិងមិត្តភាពរវាងចិននិងអូទ្រីស ដែលជាការឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូទ្រីស មានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែង ជាមួយលោកប្រធានាធិបតីព្រមទាំងចាត់ទុកខួប៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអូទ្រីស ឡើងដល់កម្រិតថ្មី និងរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍនៃសកលលោក ។
លោក Van der Bellen បានថ្លែងថា ៥៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអូទ្រីសនិងចិនបានត្រូវពង្រឹងនិងពង្រីកជាបន្តបន្ទាប់ក្នុងការប្រាស្រ័យទាក់ទង ក្នុងវិស័យនានាដូចជាការផ្លាស់ប្តូរប្រជាជននិងប្រជាជន អប់រំ ការស្រាវជ្រាវខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាដើមមានភាពញឹកញាប់ មូលដ្ឋានគ្រឹះនៃមិត្តភាពទ្វេភាគីត្រូវបានពង្រឹងនិងពង្រីកជាំបន្តបន្ទាប់ ។ បច្ចុប្បន្នស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ រំពឹងថាភាគីទាំងពីរអាចរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍ កាន់តែស៊ីជម្រៅនិងលើកកម្ពស់គុណភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន




