លោក Xi Jinping ប្រធានរដ្ឋចិន ឆ្លើយតបលិខិតរបស់សិស្សានុសិស្សចិននិងអាមេរិក ដែលចូលរួមក្នុងសកម្មភាព «ដំណើររួមគ្នា៖ មិត្តភាពយុវជនចិន-អាមេរិក»
29-05-2026 16:53
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោកXi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបលិខិតរបស់សិស្សានុសិស្សចិននិងអាមេរិក ដែលចូលរួមក្នុងសកម្មភាព "ដំណើររួមគ្នា៖ មិត្តភាពយុវជនចិន-អាមេរិក"។
លោក Xi Jinping បានថ្លែងថា ចាប់តាំងពីខ្ញុំផ្តួចផ្តើមគំនិត "អញ្ជើញយុវជនអាមេរិកចំនួន ៥០០០០ នាក់មកកាន់ប្រទេសចិនដើម្បីធ្វើទស្សនាកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធក្នុងរយៈពេលប្រាំឆ្នាំ" នៅខែវិច្ឆិកា ឆ្នាំ ២០២៣មក មានយុវជនអាមេរិកជាង ៥០០០០ នាក់បានមកទស្សនកិច្ចសិក្សានៅប្រទេសចិន ដែលជាការបើកទំព័រថ្មីមួយ សម្រាប់ការផ្លាស់ប្តូរមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។
លោក Xi Jinping បានបន្តថា សង្ឃឹមថា យុវជនចិន និងអាមេរិកកាន់តែច្រើនឡើងៗនឹងរៀនសូត្រពីគ្នាទៅវិញទៅមក និងរីកចម្រើនជាមួយគ្នា ក្លាយជា "បេសកជនមិត្តភាព" ដែលឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីរួមចំណែកថ្មីដល់ ការអភិវឌ្ឍប្រកបដោយស្ថិរភាព រឹងមាំ និងចីរភាពនៃទំនាក់ទំនងចិន-អាមេរិក។
គួរបញ្ជាក់ថា ថ្មីៗនេះ សិក្សានុសិស្សចិន និងសហរដ្ឋអាមេរិក ដែលចូលរួមក្នុងសកម្មភាព"ដំណើររួមគ្នា៖ មិត្តភាពយុវជនចិន-អាមេរិក"បានសរសេរលិខិតផ្ញើជូនលោកXi Jinping ប្រធានរដ្ឋចិន ដើម្បីថ្លែងអំណរគុណចំពោះការផ្តួចផ្តើមគំនិត "៥ ឆ្នាំ ៥០០០០នាក់" ដែលបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រពីគ្នា និងការផ្លាស់ប្តូររវាងយុវជននៃប្រទេសទាំងពីរ៕
វិទ្យុមិត្តភាពកម្ពុជាចិន




