សេតវិមានបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅតែមានសុខភាពល្អមាំមួន (Video insdie)

30-05-2026 11:51

(Reuters)៖ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមានសុខភាពល្អមាំមួន ទាំងមុខងារបេះដូង សួត ប្រព័ន្ធប្រសាទ និងស្ថានភាពរាងកាយដំណើរយ៉ាងល្អប្រសើរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បន្ទាប់ពីការត្រួតពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ Walter Reed National Military ​Medical Center កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលជាការត្រួតពិនិត្យសុខភាពរបស់លោក ជាលើកទី៣ ក្នុងរយៈពេល ១៣ខែមកនេះ លោក ត្រាំ បាននិយាយថាលទ្ធផលពិនិត្យសុខភាពចេញមកយ៉ាងល្អឥតខ្ចោះ។

លោក ត្រាំ ដែលសព្វថ្ងៃមានអាយុ៧៩ឆ្នាំ គឺជាប្រធានាធិបតីមានវ័យចំណាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាញឹកញាប់តែងតែអះអាងថារូបលោកមានសុខភាពមាំមួន និងស័ក្តិសម កាន់តំណែងជាប្រធានាធិបតីជាងលោក ចូ បៃដិន ដែលបានចាកចេញពីតំណែងកាលពីឆ្នាំ២០២៥ ក្នុងវ័យ៨២ឆ្នាំ បន្ទាប់ពីប្រឈមមុខនឹងការសង្ស័យជាច្រើនជុំវិញស្ថានភាពសុខភាពរបស់ លោក។

ប៉ុន្តែ កាលពីខែកក្កដា ឆ្នាំ២០២៥ លោក ត្រាំ ក៏ធ្លាប់ត្រូវបានគេសង្ស័យផងដែរថាមានបញ្ហាសុខភាព ក្រោយមានការបញ្ចេញរូបភាពដែលគេឃើញថាដៃរបស់លោកមានស្នាមជាំ និងកជើង មើលទៅដូចជាហើម៕