មេដឹកនាំវៀតណាម ព្រមាន ៣ ចំណុចពីវិបត្តពិភពលោក នៅឯកិច្ចប្រជុំកំពូល Shangri-La
30-05-2026 19:37
(សិង្ហបុរី)៖ លោក To Lam មេដឹកនាំកំពូលរបស់វៀតណាម បាននិយាយអំឡុងពិធីបេីកកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី Shangri-La កាលពីថ្ងៃសុក្រទី២៩ ខែឧសភា ថាពិភពលោកកំពុងហ៊ុមព័ទ្ធដោយហានិភ័យជាច្រើន និងភាពមិនប្រាកដប្រជាដែលប្រទេសនានាត្រូវតែហ៊ានប្រឈមមុខ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាគន្លឹះ លោក Lam ថាបញ្ហាដែលពិភពលោកកំពុងប្រឈម រួមមានការចុះខ្សោយនៃច្បាប់អន្តរជាតិ វិបត្តិនៃការអភិវឌ្ឍតួយ៉ាងដូចជាភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច កត្តាប្រែប្រួលអាកាសធាតុ និងវិបត្តិទំនុកចិត្តក្នុងចំណោមប្រទេសនានា។
លោក Lam បានអំពាវនាវឱ្យមានការពង្រឹងច្បាប់អន្តរជាតិ បង្កេីតកត្តាជំរុញកំណេីនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព រួមទាំងការផ្តួចផ្តើមកិច្ចសន្ទនាប្រកបដោយតម្លាភាព។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល Shangri-La ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ដែលដំណើរការរហូតដល់ថ្ងៃអាទិត្យ មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ ឧត្តមសេនីយ៍ ប្រមុខទីភ្នាក់ងារស៉េីបការសម្ងាត់ ក្រុមអ្នកការទូត អ្នកវិភាគ និងក្រុមហ៊ុនផលិតអាវុធ៕




