ប្រមុខ WHO អំពាវនាវរកជំនួយអន្តរជាតិ បន្ថែម សម្រាប់ការឆ្លេីយតបនឹងជំងឺអេបូឡា នៅកុងហ្កោ

30-05-2026 20:58

(គីនស្ហាសា)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ បានអំពាវនាវដល់សហគមន៍ភាគកណ្តាលដែលទេីបផ្ទុះជំងឺអេបូឡាចុងក្រោយគេនៅប្រទេសកុងហ្កោ ឱ្យដើរតួនាទីស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ជាមួយការអំពាវរកជំនួយបន្ថែមទៀតពីអន្តរជាតិ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Tedros Adhanom Ghebreyesus បានទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺអេបូឡា។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Bunia នៃខេត្ត Ituri ដែលជាចំណុចក្តៅនៃការផ្ទុះឡើងនៃជំងឺអេបូឡា ថាសហគមន៍នេះ ដឹងច្បាស់ពីបញ្ហា និងដំណោះស្រាយជាងនរណាទាំងអស់ ហេីយថាសហគមន៍អន្តរជាតិនឹងចូលរួមជួយក្រោមការដឹកនាំរបស់រដ្ឋាភិបាលកុងហ្កោ។

លោក Tedros បានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិបន្ថែមទៀត​ សម្រាប់ការងារឆ្លើយតបនឹងជំងឺអេបូឡា ដោយនិយាយថា រហូតមកដល់ពេលនេះ WHO បានទទួលត្រឹមតែមួយភាគបីនៃតម្រូវការថវិការបស់ខ្លួន។

គួរបញ្ជាក់ថា តាមអាជ្ញាធរកុងហ្កោ គិតត្រឹមថ្ងៃសុក្រ ការសង្ស័យឆ្លងជំងឺអេបូឡា បានកេីនដល់ចំនួន ១ ០២៨ករណី៕